ការប្រកួតប្រជែងថតរូប ក្រោមប្រធានបទ “I RIDE HONDA”

4/07/2019

ការប្រកួតប្រជែងថតរូប ក្រោមប្រធានបទ “I RIDE HONDA”

លក្ខខណ្ឌក្នុងការចូលរួម៖

1. ផ្ញើរូបរបស់អ្នក ដែលបានថតជាមួយម៉ូតូ Honda និងមាន Logo ក្រុមហ៊ុន អិន ស៊ី អិច គ្រប់ស៊េរី គ្រប់ម៉ូដែល ចូលទៅក្នុងប្រអប់សារ ហ្វេសបុក Honda Cambodia – NCX រួមជាមួយឈ្មោះពេញ និង អាយុរបស់អ្នក។

2. បន្ទាប់មក Share រូបរបស់អ្នកនៅក្នុង Album ដែលក្រុមហ៊ុនបានបង្ហោះ ទៅកាន់មិត្តភក្តិរបស់អ្នក ដើម្បីឲ្យពួកគាត់ជួយគាំទ្រអ្នក

3. ជ្រើសរើសអ្នកឈ្នះចំនួន ៥០ នាក់តែប៉ុណ្ណោះ ដោយឡែក អ្នកដែលទទួលបានការគាំទ្រ Likes, Comments, និង Share ច្រើនជាងគេ ចំនួន ១០ នាក់ នឹងទទួលបាន សំបុត្រកុនចំនួន ២០សន្លឹក អាវភ្លៀង២ និង អាវរយឺត២ ចំពោះអ្នកឈ្នះ ៤០នាក់ផ្សេងទៀត នឹងទទួលបាន សំបុត្រកុន ១០សន្លឹក អាវភ្លៀង១ អាវយឺត១

4. ការប្រកួតប្រជែងនេះនឹងត្រូវបិទនៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៧:០០នាទី អ្នកឈ្នះទាំង៥០នាក់នឹងប្រកាសនៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៩។

បញ្ជាក់៖
• ក្នុង១នាក់ ចូលរួមប្រកួតបានតែ ១ប្រកួតប៉ុណ្ណោះ
• រូបថតដែលជ្រើសរើសមកប្រកួតត្រូវតែជារូប Original គ្មានការកែដោយកម្មវិធីផ្សេងៗ
• អ្នកដែលមិនបានអនុវត្តតាមត្រូវតាមលក្ខខណ្ឌរបស់របស់ក្រុមហ៊ុន នឹងមិនត្រូវបានជ្រើសរើសឡើយ
• សំបុត្រកុនអាចប្រើបានសម្រាប់តែ Major Cineplex នៅទីក្រុងភ្នំពេញ និង ខេត្តសៀមរាបតែប៉ុណ្ណោះ
ក្រុមហ៊ុនសូមរក្សាសិទ្ធក្នុងការកែប្រែដោយមិនបាច់ជូនដំណឹងជាមុនក្នុងករណីចាំបាច់។