fbpx

All New SCOOPY #ShakeYourWorld

ក្រុមហ៊ុន អិន ស៊ី អិច ​ជាក្រុមហ៊ុនតែមួយ​គត់ដែលទទួលបានសិទ្ធិក្នុងការផលិតនិងតំឡើងម៉ូតូ​ម៉ាកហុងដា​ និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេ​ប្រចាំនៅប្រទេសកម្ពុជា​ ​ នៅ​​ថ្ងៃទី០៦ ខែ​មេសា ឆ្នាំ២០២១នេះ ក្រុមហ៊ុនបាន​​ដាក់លក់ជាផ្លូវការម៉ូតូម៉ាក  Honda All New SCOOPY ស៊េរីថ្មី  ក្រោមគំនិតច្នៃប្រឌិត #ShakeYourWorld រួមបញ្ចូលគ្នានូវភាពឥតខ្ចោះនៃការរចនាបែបទំនើបទាន់សម័យ និង បច្ចេកវិទ្យាខ្ពស់ជួយសម្រួលការបើកបរកាន់តែងាយស្រួល​​ ដែលផ្តល់នូវមោទកភាព និងរសនិយមឈានមុខក្នុងយុគសម័យថ្មី។ EXCLUSIVE សម្រាប់តែព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ។

ត្រឹមបង្កើតនិន្នាការថ្មីគឺមិនគ្រប់គ្រាន់​នៅឡើយ! វត្តមាន All New SCOOPY ទាំង៣ស៊េរី ចូលខ្លួនមកអង្រួនពិភពរបស់អ្នក និងនាំអ្នកទៅកាន់ភាពស៊ីវីល័យលើសគេ ជាមួយការផ្លាស់ប្តូររូបរាង និងរចនាសម្ព័ន្ធទាំងស្រុង។ ម៉ាស៊ីនបំពាក់នូវ eSP ជំនាន់ថ្មី! កាន់តែខ្លាំង ជាមួយនឹងប្រពន្ធ័បាញ់ប្រេង PGM-FI ដែលធ្វើឲ្យម៉ាស៊ីនមានចំហេះសព្វ ផ្តល់នូវអនុភាពខ្ពស់ ព្រមទាំងជួយសន្សំសំចៃប្រេងសាំង។តួត្រូវបានអភិវឌ្ឍថ្មី! ធ្វើឲ្យម៉ូតូកាន់តែមានសន្ទុះ បង្កើនតុល្យភាព និងងាយស្រួលគ្រប់គ្រងក្នុង

ការបើកបរ។

កាន់តែពិសេស All New SCOOPY  ទាំង៣ស៊េរី មានចំណុចពិសេសជាច្រើន តើចង់ដឹងថាមានអ្វីពិសេសទៀតអត់?​ តោះចូលមើលទាំងអស់គ្នា :

 

  • All New SCOOPY ស៊េរី​ PRESTIGE ទាក់ចិត្តគ្រប់ស្រទាប់ ជាមួយការរចនាសាមញ្ញ តែរក្សានូវប្រណិតភាពឆើតតាមសម័យកាល រំលេចនូវខ្សែពណ៌មាសបង្កើនភាពទាក់ទាញ ជឿជាក់ មិនអាចប្រៀបផ្ទឹមបាន។
  • និមិត្តសញ្ញាថ្មី! រចនារាងអក្សរ S រំលេចជាមួយតែមថ្មីពណ៍មាសភ្លឺប្រណិត សម្រាប់ប្រភេទ PRESTIGE ធ្វើឲ្យកាន់តែមានសោភ័ណភាព។
  • All New SCOOPY ស៊េរី URBAN ថ្មី! ក៏មិនអន់ដែរ អង្រួនពិភពបច្ចេកវិទ្យាដ៏អស្ចារ្យ ជាមួយការផ្តល់ឲ្យអ្នកនូវទស្សនវិស័យថ្មីនៃអនាគត ផ្លាស់ប្តូរស្ទីលរបស់អ្នកឲ្យកាន់តែទំនើបទាន់សម័យគ្មានទីបញ្ចប់។
  • តែមថ្មី! រចនាដោយស្រទាប់ក្រាហ្វិកជាច្រើនជាន់ ប្រដេញជាពាក្យ​ URBAN យ៉ាងទំនើប ដែលជានិមិត្តសញ្ញា

នៃស៊េរី  URBAN កាន់តែរស់រវើក។

  • កន្លែងសាកថ្មថ្មី! ទំនើបជាមួយខ្សែសាកប្រភេទ USB TYPE-A ដែលធ្វើឲ្យជីវិតអ្នកកាន់តែងាយស្រួល និង សម្បូរបែបក្នុងការរក្សាទំនាក់ទំនងគ្រប់ពេលវេលា។
  • កាន់តែប្លែកជាមួយ All New SCOOPY ស៊េរី CLUB12! បង្ហាញស្ទាយបែប UNIQUE ជឿជាក់ រចនាយ៉ាងពិសេស អមដោយខ្សែបន្ទាត់ អូសកាត់ទទឹងនិមិត្តសញ្ញា CXII ដែលបង្កប់អត្ថន័យដ៏ UNIQUE របស់ CLUB12 ទាក់ទាញគ្រប់ក្រសែភ្នែក។
  • ស្ទីគ័រថ្មី រចនារំលេចនូវនិមិត្តសញ្ញា HONDA អមដោយខ្សែបន្ទាត់ ស៊ីជាមួយ GRAPHIC ទឹកប្រាក់ លាយស នៃ​ CXII ធ្លោរឡើង សមសួនទាន់សម័យទំនើប។
  • ជាលើកដំបូងដែល Smart Key ត្រូវបានបំពាក់លើ All New SCOOPY ស៊េរី CLUB12 កាន់តែទំនើប ផ្តល់សុវត្ថិភាពខ្ពស់ដោយសម្លេងរោទ៏ និងងាយស្រួលគ្រប់គ្រងការចាប់ផ្តើម និងបញ្ឈប់ម៉ូតូ។

គួរបញ្ជាក់ដែរថា៖ អតិថិជនទាំងអស់ អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស

ចាប់ពីថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២១ នេះតទៅ។

សម្រាប់ព័ត៌មានបន្ថែម៖ 010 922 922 ឬ ចូលទៅកាន់គេហទំព័រ : http://bit.ly/AllNewSCOOPYShakeYourWorld