New Honda PCX – INNOVATE YOUR LUXURY.
អតិថិជនទាំងអស់បានដឹងហើយថា ក្រុមហ៊ុន អិន ស៊ី អិច ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិក្នុងការផលិតនិងតំឡើង ម៉ូតូម៉ាកហុងដា និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេប្រចាំនៅប្រទេសកម្ពុជា។ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមហ៊ុន បានដាក់លក់ជាផ្លូវការម៉ូតូម៉ាក HONDA PCX ស៊េរីថ្មី ក្រោមគំនិត INNOVATE YOUR LUXURY ។ HONDA PCX ស៊េរីថ្មី មិនត្រឹមតែទំនើបឆ្លាតវៃ ប៉ុន្តែ All New PCX តែងតែនាំមកនូវប្រណិតភាពឥតខ្ចោះ និងអនុភាពលើសលប់ដោយម៉ាស៊ីន បំពាក់ជាមួយបច្ចេកវិទ្យាពិភពលោក eSP+ ថ្មី របស់ហុងដា ឆ្លុះបញ្ចាំងពីភាពឧត្តុងឧត្តមឥតទាស់របស់លោកអ្នក។ ចង់ដឹងថា HONDA PCX ស៊េរីថ្មី មានអ្វីប្លែក តោះមកមើលទាំងអស់គ្នា÷
ចង្កៀងមុខ LED ថ្មី!
កាន់តែទំនើបការរចនាថ្មីបែប Horizontal Lines ជាមួយពន្លឺដ៏ប្រណិត Positioning ទាំងសងខាង បង្កើតបានទៅជាមុខមាត់ថ្មី សាកសមបំផុតជាមួយការរចនាថ្មីទាំងស្រុងរបស់ All New PCX ។
NEW FULL DIGITAL SPEEDOMETER កុងទ័រ រចនាថ្មី!
ល្អឥតខ្ចោះបែប LIQUID CRYSTAL DISPLAY នៅចំកណ្តាលកុងទ័រ ដែលអាចឃើញច្បាស់ល្អពីដំណើរការគ្រប់មុខងារ។
SMART KEY និង SMART CONTROLLER
កាន់តែទំនើបទាន់សម័យជាមួយ ការបញ្ជាការចាប់ផ្ដើមដំណើរការម៉ូតូរបស់លោកអ្នក ជាមួយប្រព័ន្ធឆ្លាតវៃ ជួយបង្កើនសុវត្ថិភាពទ្វេរដង។
កន្លែងសាកថ្មថ្មី!
ឃ្លុបសាកថ្មធំជាងមុន ផ្តល់ភាពងាយស្រួលជាមួយខ្សែសាកថ្មប្រភេទ USB TYPE-C ផ្សារភ្ជាប់ទៅនឹង
ការរីកចម្រើននៃបច្ចេកវិទ្យាសកលលោក និងរក្សាទំនាក់ទំនងរបស់លោកអ្នកបានគ្រប់ពេលវេលានិង
គ្រប់ទីកន្លែង។
All New PCX បំពាក់នូវ eSP+ គឺជាបច្ចេកវិទ្យាសកលលោកថ្មី របស់ហុងដា ប្រពន្ធ័ម៉ាស៊ីន បំពាក់នូវ ស៊ូប៉ាប់ 4 តង់ ផ្តល់នូវអនុភាពកាន់តែខ្លាំង ធ្វើឲ្យការបើកបរកាន់តែរលូន ហើយកាន់តែពិសេសជាមួយប្រពន្ធ័បាញ់ប្រេង PGM-FI កាត់បន្ថយការបញេ្ចញជាតិពុលទៅក្នុងបរិស្ថាននិងជួយសន្សំសំចៃប្រេងសាំងបានយ៉ាងល្អ។
LUGGAGE BOX WITH SEAT STOPPER
អស់បារម្ភពីកន្លែងដាក់សំភារៈ កាន់តែធំជាងមុន ចំណុះដល់ទៅ ៣០លីត្រ ឬអាចទុកមួកសុវត្ថិភាពដែលមានចង្កា/Full-Face Helmet បាន និង SEAT STOPPER ជួយសម្រួលដល់ការបើកឬបិទកែបម៉ូតូកាន់តែងាយស្រួល។
ភ្លើងកន្ទុយក្រោយថ្មី! រចនាដោយភ្លើង LED ភ្ជាប់គ្នាជារាងអក្សរ X
ដែលជាបច្ចេកវិទ្យា Multi Optic បញ្ចេញពន្លឺភ្លឺច្បាស់ល្អ ឆ្លុះបញ្ចាំងពីភាពឈានមុខគេរបស់ All New PCX។