fbpx

NEW HONDA MSX GROM

ក្រុមហ៊ុន អិន ស៊ី អិច ​ជាក្រុមហ៊ុនតែមួយ​គត់ដែលទទួលបានសិទ្ធិក្នុងការផលិត និងតំឡើង ម៉ូតូ​ម៉ាកហុងដា ​និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេ​ប្រចាំនៅប្រទេសកម្ពុជា​ ​បាន​​ដាក់លក់ជាផ្លូវការម៉ូតូបែបចង្កឹះលេខ ស៊េរីថ្មីគឺ NEW HONDA MSX GROM រចនាថ្មីទាំងស្រុងក្រោមគំនិតបែប #PLAYGROM នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះតទៅ ។​ ដើម្បីបំពេញនូវតម្រូវការរបស់យុវវ័យសម័យថ្មីបង្ហាញជំនាញបែប EXTREME FUN​  និង​ សមត្ថភាពដ៏ក្លៀវក្លា។ ជាមួយម៉ាស៊ីន 125cc Manual Hand Clutch​ កម្លាំងរឹតតែខ្លាំងលើសពីការរំពឹងទុក។ ចង់ដឹងថា NEW HONDA MSX GROM មានអ្វីប្លែក តោះមកមើលទាំងអស់គ្នា ÷

PLAY WITH STYLE:

  • ថ្មី!​ ជាមួយការរចនាផ្នែកចំហៀងថ្មី​ Bold On and Washer កាន់តែលេចធ្លោ ប្លែក​ ទាក់ទាញ។
  • ចង្កៀងមុខថ្មី! រចនាបែប OCTAGON ដែលបំពាក់ដោយ​ LED ២ជាន់ កំពូលស្ព័រដ៏ទំនើបចុងក្រោយ ពន្លឺភ្លឺច្បាស់ មុតស្រួច គ្រប់ដងវិថី ផ្តល់សុវត្ថិភាពក្នុងការបើកបរគ្រប់កាលៈទេសៈ។
  • បំពង់ស៊ីម៉ាំងថ្មី! រចនា បែប Slip-On ទម្ងន់ស្រាលដែលបំពាក់លើម៉ូតូប្រភេទ Sport Naked
  • កុងទ័រថ្មី! បែប FULL LCD DIGITAL បង្ហាញភាពលំអិតគ្រប់តួនាទី ព្រមជាមួយភ្លើងប្រាប់ពីការប្ដូរលេខ និងភ្លើងចង្កឹះលេខដែលអ្នកកំពុងជិះ។

ថ្មី! កាំបន្ទះទំហំ 12” ជាមួយសំបកបន្ទារធំ គ្មានពោះវៀន កាន់តែស្ព័រ និងមានលំនឹងល្អ ធ្វើអោយការបើកបរប្រកប ដោយទំនុកចិត្ត គ្រប់ដងវិថី។

PLAY WITH POWER:

  • ម៉ាស៊ីនកម្លាំង 125cc រំភាយកំដៅដោយខ្យល់ (Air-Cooled) ជាមួយប្រព័ន្ធប៊ិក (PGM-FI) ចំហេះសព្វ ផ្ដល់នូវសមត្ថភាពខ្លាំង។
  • ប្រព័ន្ធបញ្ជូនលេខរហូតដល់៥តង់ បន្ថែមសមត្ថភាពជំរុញកម្លាំងទ្វេ ធ្វើអោយការបើកបរកាន់តែរំជើប​រំជួល។

គួរបញ្ជាក់ដែរថា៖ អតិថិជនទាំងអស់ អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស

ចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះតទៅ។

សម្រាប់ព័ត៌មានបន្ថែម៖

និង​ Facebook Page: Honda Cambodia – NCX

ឬទំនាក់ទំនងតាមទូរស័ព្ទ: 010 922 922