All New Honda BeAT #Be_Awesome_Together
កាលពីថ្ងៃទី១១ ខែកញ្ញា ២០២០៖ ក្រុមហ៊ុន អិន.ស៊ី.អិច ដែលជាក្រុមហ៊ុនតំឡើង និងចែកចាយម៉ូតូ ហុងដា ឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានដាក់សម្ពោធជាផ្លូវការ ម៉ូតូម៉ាក BeATស៊េរី ថ្មីរបស់ខ្លួន បែប COMPACT SPORTY A.T. ត្រូវចិត្តយុវវ័យបំផុត ដោយការផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុង កាន់តែស្ព័រ ជាមួយតែមថ្មីបែប DYNAMIC GRAPHIC ដែលកន្ទ្រាក់បេះដូងយុវវ័យ។ កម្លាំងម៉ាស៊ីន 110cc បំពាក់ដោយប្រព័ន្ធប៊ិច PGM-FI ពោរពេញដោយអនុភាពដ៏មុតស្រួច រហ័សរហួន ធ្វើឲ្យការធ្វើដំណើរកាន់តែរំភើប។
#All New BeAT#BeAwesomeTogether
ឆ្លៀតក្នុងឱកាសសម្ភោធជាផ្លូវការ របស់ម៉ូតូហុងដា BeAT ស៊េរីថ្មី លោក ប៊េន គៀស្រ៊ីថាណាកន (Ben Kiasrithanakor), ប្រធានក្រុមហ៊ុន N.C.X បានសួរសុខទុក្ខទៅកាន់អតិថិជនជាទីគោរពទាំងអស់ និងជូនពរអោយមានសុវត្ថិភាព និងសុខភាពល្អ ក្នុងកំឡុងពេលនៃការរាតត្បាតជំងឺកូវីត១៩នេះ ហើយលោកក៏បានបន្ថែមទៀតថា “ខ្ញុំមានជំនឿយ៉ាងមុតមាំថា ស្ថានភាពនៃការរាតត្បាតដ៏អាក្រក់មួយនេះនឹងត្រលប់មក ធម្មតាវិញក្នុងពេលឆាប់ៗនេះ សូមថែរក្សាខ្លួន និងសុខភាពឱ្យបានល្អ! រឹងមាំឡើង! ហើយរីករាយក្នុងការធ្វើដំណើរជាមួយម៉ូតូរបស់ក្រុមហ៊ុនហុងដា អិនស៊ីអិច ទាំងអស់គ្នា”
លោកក៏បាន បង្ហាញចំនុចសំខាន់ដ៏ពិសេសដែលបានផ្លាស់ប្ដូរទាំងស្រុងនៃម៉ូតូហុងដា BeAT ស៊េរីថ្មី ដែល ប្រពន្ធ័“eSAF” (Enhanced Smart Architecture Frame) ជាមួយបច្ចេកវិទ្យាលំដាប់ពិភពលោកដែលបានរចនាថ្មីទាំងស្រុង និងបំពាក់ឧបករណ៍ប្រើប្រាស់ទំនើបឈានមុខដ៏អស្ចារ្យជាច្រើនទៀតផងដែរ។
គួរបញ្ជាក់ផងដែរថា ម៉ូតូហុងដា BeAT ស៊េរីថ្មី នេះ មាន ៤ពណ៌សម្រាប់ជ្រើសរើស គឺមាន ពណ៌ស (Awesome White) ពណ៌ខៀវ (Stunning Blue) ពណ៌ក្រហម (Fabulous Red) និងពណ៌ខ្មៅ (Superb Black)
អតិថិជនទាំងអស់អាចរកទិញបាននៅគ្រប់បណ្ដាលហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស ចាប់ពីថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២០ នេះតទៅ។
លេខទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម៖ 010 922 922 ឬ ចូលទៅកាន់គេហព័រ www.ncxhonda.com
តាមដានហុងដាតាមរយៈ Facebook, Instagram, YouTube, Line