fbpx

New Honda ADV150

2/12/2020

ក្រុមហ៊ុន អិន ស៊ី អិច ជាក្រុមហ៊ុនតែមួយគត់ ដែលទទួលបានសិទ្ធិក្នុងការផលិត និងតំឡើង ម៉ូតូម៉ាកហុងដា និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេប្រចាំនៅប្រទេសកម្ពុជា បានដាក់លក់ជាផ្លូវការ ម៉ូតូអូតូបែប ADVENTURE ស៊េរីថ្មីគឺ NEW HONDA ADV150 រចនាថ្មីក្រោមគំនិតបែប #CROSSBOUNDLESSLY ចាប់ពីថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២០ នេះតទៅ។ ដើម្បីបំពេញនូវតម្រូវការសម្រាប់ URBAN EXPLORER ជាមួយសមត្ថភាពបើកបរដ៏អស្ចារ្យ មិនថាការធ្វើដំណើរក្នុងក្រុង ឬទីឆ្ងាយៗ និងបើកបរគ្មានដែនកំណត់ ជាមួយនឹងម៉ាស៊ីន 150cc បំពាក់ជាមួយនឹងប្រព័ន្ធប៊ិក (PGM-FI) ចំហេះសព្វ និង HONDA SMART TECHNOLOGY  ជាបច្ចេកវិទ្យាឈានមុខ ព្រមជាមួយនឹងធុងទឹកស្អំម៉ាស៊ីនផងដែរ។ 

ចង់ដឹងថា NEW HONDA ADV150 មានអ្វីប្លែកខ្លះ តោះមកមើលទាំងអស់គ្នា ÷ 

• ថ្មី! ជាមួយនឹង LOGO ADV150 ចំហៀងសងខាងពណ៌មាស។ 

• ថ្មី! ជាមួយនឹងការរចនាកាំបន្ទះពណ៌មាស បំពាក់ជាមួយប្រព័ន្ធហ្រ្វាំងមុខ ABS ព្រមទាំងបន្ទះហ្រ្វាំងបែប WAVY DISC បញ្ឈប់ម៉ូតូបានដោយសុវត្ថិភាពគ្រប់ស្ថានការណ៍។

• បច្ចេកវិទ្យាឆ្លាតវៃ បញ្ជាដោយតេឡេ, បង្ហាញទីតាំងរបស់ម៉ូតូ និងផ្តល់នូវសុវត្ថិភាពខ្ពស់។

• កន្លែងសាកថ្មជាមួយប្រអប់ធំទូលាយសម្រួលដល់ការដាក់ទូរសព្ទគ្រប់ប្រភេទ ដែលធ្វើអោយជីវិតលោកអ្នករស់រវើក។

• កុងទ័របែប FULL DIGITAL បង្ហាញរាល់ព័ត៌មានបានយ៉ាងត្រឹមត្រូវជាក់លាក់គ្រប់ដំណើរការ។

• ជាមួយនឹងបូមខ្យល់ខាងក្រោយ កាន់តែមានភាពងាយស្រួល និងសម្រួលដល់ការធ្វើដំណើរ គ្រប់ស្ថានភាពផ្លូវក្នុងទីក្រុង ឬទីឆ្ងាយ។ 

• ចង្កៀងមុខ បំពាក់ដោយ LED ទំនើបចុងក្រោយ បញ្ចេញពន្លឺដ៏មុតស្រួច និងភ្លើងកន្ទុយក្រោយបំពាក់ប្រព័ន្ធ ESS ផ្តល់សញ្ញាដោយភ្លើងញាក់ដោយស្វ័យប្រវត្តិ ពេលជាន់ហ្រ្វាំងបន្ទាន់។

• កញ្ចក់បាំងខ្យល់ខាងមុខសម្រួលបានពីរកម្រិត ជួយកាត់បន្ថយកម្លាំងខ្យល់បោកបក់ ជួយឲ្យធ្វើដំណើរបានឆ្ងាយ។

NEW ADV150 មាន ៤ ពណ៌គឺ ពណ៌ស ពណ៌ខ្មៅ ពណ៌ក្រហម និងពណ៌ប្រផេះ សម្រាប់អោយយើងជ្រើសរើស តាមចំណង់ចំណូលចិត្ត។