HONDA ZOOMER-X ស៊េរីថ្មី បានចេញលក់ជាផ្លូវការហើយ
កាលពីថ្ងៃទី២២ ឧសភា ២០១៩៖ ក្រុមហ៊ុន អិន.ស៊ី.អិច ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិតំឡើង និង ចែកចាយផ្តាច់មុខម៉ូតូម៉ាក HONDA ព្រមទាំងជាក្រុមហ៊ុនឈានមុខគេផ្នែកទោចក្រយានយន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានដាក់លក់ម៉ូតូម៉ាក Honda ZOOMER-X ស៊េរីថ្មីជាផ្លូវការចាប់ពីថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៩ ដើម្បីបំពេញតាមតម្រូវការដល់អតិថិជន Honda ទាំងអស់គ្នា។
កាន់តែពិសេសជាមួយម៉ូតូ Honda ZOOMER-X ស៊េរីថ្មី បានកែប្រែមុខមាត់ថ្មី ជាមួយនឹងការរចនាម៉ូតបែបគ្រងដែក INDUSTRIAL មានភាពរឹងមាំ និង ស្រស់សង្ហា ដែលធ្វើឲ្យអ្នកពោរពេញដោយភាពរីករាយដែលមិនធ្លាប់មានពីមុនមក។
លើសពីនេះ Honda ZOOMER-X ថ្មី មានលក្ខណៈពិសេសៗជាច្រើនទៀតដូចជា៖
HEADLIGHT
រឹតតែលង់ចិត្តជាមួយចង្កៀងមុខបែប X-CITE STYLE ទាក់ទាញ និងផ្ដល់ពន្លឺច្បាស់ល្អ គ្រប់ស្ថានភាពនៃការបើកបរ។
UPSIDE DOWN SHOCK ABSORBER
ដើម្បីសម្រួលដល់ការធ្វើដំណើរប្រកបដោយភាពជឿជាក់គ្រប់ស្ថានភាពផ្លូវ ម៉ូតូ Honda ZOOMER-X បានធ្វើការរចនាបន្ថែមមកព្រមជាមួយបូមថ្មី បែប UPSIDE DOWN ផ្ដល់ភាពជឿជាក់ដល់អ្នកទ្វេដង ។
X-METER
មិនត្រឹមតែការផ្តោតលើការរចនារូបរាងយ៉ាងស្រស់សង្ហានោះទេ ថែមទាំងមានការរចនារូបរាងកុងទ័រថ្មីរបស់ម៉ូតូ Honda ZOOMER-Xបែបរូបរាងជាអក្សរ X ប្លែក ស្អាតដាច់គេ
COLOR PIPE
កាងរឹងមាំជាមួយពណ៌មាសថ្មី កាន់តែលេចធ្លោ និង រស់រវើក។
SEAT OPENED FROM THE SIDE WITH X-CITE FREE SPACE
ក្រៅពីការរចនាម៉ូដពោរពេញដោយភាពទាក់ទាញទាន់សម័យ ម៉ូតូ Honda ZOOMER-X កែបបើកចំហៀងប្លែក បែប X-CITE FREE SPACE ធំទូលាយ ងាយស្រួលដាក់ឥវ៉ាន់។
ជម្រើសពណ៌
ដើម្បីបំពេញតម្រូវការរបស់អតិជន ម៉ូតូ Honda ZOOMER-X ថ្មី បានមកព្រមជាមួយពណ៌ដ៏ទាន់សម័យ និង ពេញនិយមចំនូន ៤ ពណ៌សម្រាប់ជ្រើសរើស:
- ពណ៌ស (Remarkable White), ពណ៌ខ្មៅ (Exceptional Black), ពណ៌ក្រហម (Uncommon Red), ពណ៌លឿង (Bizarre Yellow)
បញ្ជាក់ ៖ អតិថិជនទាំងអស់អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស ចាប់ពីថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៩ នេះតទៅ។
លេខទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម៖ 010 922 922
ឬ ចូលទៅកាន់គេហទំព័រ www.ncxhonda.com.kh
តាមដានហុងដាតាមរយៈ Facebook, Instagram, YouTube