HONDA SCOOPY i ស៊េរីថ្មី រចនា​ម៉ូ​ដ​ពិសេស​សម្រាប់​តែ​កម្ពុជា​ប៉ុណ្ណោះ

25/05/2019

កាលពីថ្ងៃទី២៤ ឧសភា ២០១៩៖​ ក្រុមហ៊ុន អិន.ស៊ី.អិច ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិតំឡើង និង ចែកចាយផ្តាច់មុខម៉ូតូម៉ាក HONDA ព្រមទាំងជាក្រុមហ៊ុនឈានមុខគេផ្នែកទោចក្រយានយន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា បាន​ដាក់​សម្ពោធ​ជា​ផ្លូវការ​នូវ​ម៉ូតូ​ម៉ាក Honda SCOOPY i ស៊េរី​ថ្មី​ដែល​មានការ​រចនា​ម៉ូ​ដ​បែប​សម័យ​ទំនើប និង​ស្ទា​យ​យ៉ាង​ប្លែក​បែប​ឌី​ជី​ថ​ល ហើយ​ជា​ពិសេស​នោះ​គឺ​សម្រាប់​តែ​ព្រះរាជាណាចក្រ​កម្ពុជា​ប៉ុណ្ណោះ ។

លោក ប៊េ​ន គៀ​ស្រ៊ី​ថា​ណា​កន (Ben Kiasrithanakor), ប្រធាន​ក្រុមហ៊ុន N.C.X បាន​មាន​ប្រសាសន៍​ថា នេះ​គឺជា​លើក​តំបូង​ហើយ​ដែល N. C. X នាំ​យក​មក​នូវ​ការ​រចនា​ម៉ូ​ដ​ផ្ដាច់មុខ​សម្រាប់​តែ​ប្រទេស​កម្ពុជា​ដោយ​មាន​ប្រើប្រាស់​រូបរាង «Hexagon» ដែល​ជា​តែម​រចនា​នៅ SCOOPYi ប្រភេទ Prestige ហើយ​តែម «Hexagon» នេះ​ឆ្លុះ​បញ្ចាំង​ពី​ភាព​វិវឌ្ឍន៍​ទៅ​មុខ​របស់​យុគសម័យ​ថ្មី ។ ចំណែកឯ​ម៉ូតូ SCOOPYi ប្រភេទ Urban វិញ​ពួក​យើង​បាន​រចនា​ឡើង​ផ្សា​ភ្ជាប់​ទៅ​នឹង​យុគសម័យ​ឌី​ជី​ថ​ល ដោយ​រចនា​ជា QR Code ជាមួយ​តែម​ម៉ូតូ ។

លោក Ben Kiasrithankorn បាន​លើក​ឡើង​ទៀត​ថា សម្រាប់​ម៉ូ​ឌែ​ល​ទាំង​ពីរ​នេះ​បាន​ផ្ដោត​ទៅ​លើ​ភាព​ប្លែក​ទាន់សម័យ​របស់​យុវវ័យ​សម័យ​ថ្មី ។

លើក​នេះ ក្រុមហ៊ុន N. C. X បាន​បង្កើត​វី​ដេ​អូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ថ្មី​មួយ​ជាមួយ កញ្ញា មាន សុនី​តា និង​លោក ហេង វិសាល ដែល​ជា​អ្នក​ចូល​ចិត្ត​លេង​ស្ទា​យ​ប្លែក​ៗ​ក្នុង​សង្គម​មក​ធ្វើ​ជា​អគ្គរាជទូត​សុ​ឆន្ទៈ​របស់ New Honda SCOOPYi, BE NEXTSTER លើស​ពី​នេះ Honda Scoopy i ស៊េរី​ថ្មី​មាន​ជម្រើស​ពណ៌​ចំនួន ៥ សម្រាប់​ជ្រើសរើស គឺ​មាន ពណ៌​ស​, ខ្មៅ និង​ក្រហម សម្រាប់​ម៉ូ​ឌែ​ល Prestige ហើយ​មាន​ទាំង​ពណ៌​ខៀវ និង​ពណ៌​ផ្កាឈូក​ផង​ដែរ ។

បញ្ជាក់ អតិថិជនទាំងអស់អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៩ នេះតទៅ។

លេខទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម៖ 010 922 922

ចូលទៅកាន់គេហទំព័រ www.ncxhonda.com.kh 

តាមដានហុងដាតាមរយៈ  Facebook, Instagram, YouTube