fbpx

ពិធីប្រគល់រង្វាន់ជាងម៉ូតូឆ្មើម២០១៩

27/12/2019

ក្រុមហ៊ុន N. C. X. Honda បានបង្កើតនូវកម្មវិធី ការប្រលងជ្រើសរើសជាងម៉ូតូ ឆ្នាំ ២០១៩ ដើម្បីជម្រុញទឹកចិត្តម្ចាស់សាខា និងអ្នកបច្ចេកទេសជួសជុលរបស់ N. C. X. ទាំងអស់ពង្រឹងសមត្ថភាព និងជំនាញអោយកាន់តែខ្លាំងឡើង ដែលកម្មវិធីប្រលងនេះបានធ្វើឡើងកាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៩ កន្លងទៅ និងនៅក្នុងចំណាមជាងឆ្នើមចំនួន ២០រូប ក៏បានរកឃើញម្ចាស់ជ័យលាភីចំនួន៣រូប

រូមមាន៖

– ជ័យលាភីលេខ១ បានទៅលើ បេក្ខជន សុខ សំបូរ ដែលមកពីសាខា ហុងដា លី គង់

– ជ័យលាភីលេខ២ បានទៅលើ បេក្ខជន ជិន ស៊ីណាង ដែលមកពីសាខា ហុងដា ឈឹម នាង

– ជ័យលាភីលេខ៣ បានទៅលើ បេក្ខជន សឿន គីមសាយ ដែលមកពីសាខា ហុងដា សេង យូហុង

លើសពីនេះទៅទៀត ម្ចាស់ជ័យលាភីចំណាក់ថ្នាក់លេខ ១ និង លេខ ២ នឹងមានឱកាសជាតំណាងអោយក្រុមហ៊ុន និងប្រទេសកម្ពុជាចូលរួមការប្រកួតប្រជែងជាងម៉ូតូឆ្នើមប្រចាំតំបន់នៅប្រទេសថៃ ដែលនិងធ្វើឡើងក្នុង ២០២០ ខាងមុននេះផងដែរ។”