ច្បាស់ការហើយ Honda SCOOPYi ​ស៊េរីថ្មី បង្ហាញខ្លួន និងចេញលក់ជា​ផ្លូវការ…

7/05/2018

ក្រុមហ៊ុន អិន.ស៊ី.អិច ហុងដា ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយផ្តាច់មុខម៉ូតូម៉ាក HONDA និងជាក្រុមហ៊ុនឈានមុខគេផ្នែកទោចក្រយានយន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានបង្ហាញ និងដាក់លក់ម៉ូតូម៉ាក Honda SCOOPYi ​ស៊េរីថ្មីជា​ផ្លូវការនៅទូទាំងព្រះរាជាណាចក្រកម្ពុជា​ ចាប់ពីថ្ងៃទី4 ខែឧសភា ឆ្នាំ2018​ នេះតទៅ!

New Honda SCOOPYi ​ស៊េរីថ្មីនេះ​​​​ឈរលើគោលគំនិត SIMPLICITYរិតតែសាមញ្ញ រិតតែឡូយ និងលេចធ្លោលើសពីការគិត! ការទាក់ទាញកាន់តែលេចទ្បើង ដែលមានរបៀបរៀបរយឥតខ្ចោះ ប្លែកពីគេចាប់តាំងពីយុគសម័យ GEN-S និងមាន​ពីរ​ប្រភេទសម្រាប់ជ្រើសរើស:

PRESTIGE SERIES បែបសាមញ្ញ កាន់តែស្រស់សង្ហា ប្រណិត និងលេចធ្លោប្លែកគ្មានគូប្រៀបជាមួយតែមពណ៍មាសបែបថ្មី! សម្រាប់ជម្រើសព៌ណមាន ព៌ណ ស ខ្មៅ និងក្រហម

URBAN SERIES ម៉ូតថ្មី! ពណ៌ស្រស់ស្អាតទាន់សម័យ មិនចាំបាច់តុបតែងពណ៌ឆើតឆាយ ក៏លេចឡើងនូវសោភ័ណភាពដែលឆ្លុះបញ្ចាំងពីការរចនាបែប Healthy Sportសម្រាប់ជម្រើសព៌ណមាន ព៌ណ ខៀវ និង ផ្កាឈូក

 

ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អតិថិជន Honda SCOOPYi បាននាំមកនូវលក្ខណៈពិសេសៗដែលពោរពេញដោយភាពទាក់ទាញប្លែក និងរបៀបរៀបរយឥតខ្ចោះ ដូចជាៈ

FULL LED PROJECTOR HEADLIGHT

ចង្កៀងមុខបំពាក់ជាមួយ LED រចនាដ៏ឆ្លាតវៃដោយមានក្រវ៉ាត់ ភ្លឺដូចរថយន្តទំនើប និងការរួមបញ្ចូលគ្នានូវភ្លើងដឺម៉ី LED ដ៏ល្អឥតខ្ចោះ បង្កើននូវប្រណិតភាពទ្វេដង។

CHARGER AC SOCKET

ទំនើបបំផុត! ជាមួយកន្លែងសាកថ្ម ដែលធ្វើឲ្យជីវិតអ្នកកាន់តែងាយស្រួល និងសម្បូរបែបក្នុងការរក្សាទំនាក់ទំនងគ្រប់ពេលវាលា។

SEMI DIGITAL METER + ECO LAMP

កុងទ័ររចនាម៉ូតទំនើបបំផុតបែប Classic និង Semi Digital Meter បង្ហាញច្បាស់ពីដំណើរការគ្រប់តួនាទី ជាមួយភ្លើង Standby Idling Stop ជាប្រព័ន្ធបញ្ឈប់ម៉ាស៊ីនដោយស្វ័យប្រវត្តិដ៏ អស្ចារ្យដំបូងគេ និងបានបំពាក់នូវ ECO MODE ប្រាប់ពីប្រសិទ្ធភាពសន្សំសំចៃប្រេងបានល្អ។

Helmet – In/ U box 15.4 L

កាន់តែងាយស្រួល ជាមួយឃ្លុបក្រោមកែបខ្នាតធំ 15.4លីត្រ អាចដាក់មួកសុវត្ថិភាពបាន និងសម្ភារៈផ្សេងៗទៀត។

Honda SMART TECHNOLOGY

Enhanced Smart Power (eSP)

កម្លាំងខ្លាំងដោយបន្តុំបច្ចេកវិទ្យាទំនើប ជំនះរាល់ឧបសគ្គគ្រប់ទីកន្លែង ជាមួយម៉ាស៊ីនប្រកបដោយប្រសិទ្ធិភាព។

Combi Brake System (CBS)

ប្រព័ន្ធហ្រ្វាំងផ្គួបគួរជាទីទុកចិត្ត ទំនើប និងផ្តល់សុវត្ថិភាពខ្ពស់។

Idling Stop System (ISS)

បច្ចេកវិទ្យាសន្សំសំចៃប្រេងសាំង​ និងថវិកា ដោយបច្ចេកវិទ្យាបញ្ឈប់ និងចាប់ផ្តើមម៉ាស៊ីនដោយស្វ័យប្រវត្តិ។

HIGH FUEL CONSUMPTION

អត្រាសន្សំសំចៃប្រេងខ្ពស់រហូតដល់ទៅ 62.5 ../លីត្រ​​ ​(ពេលបើកប្រើប្រព័ន្ធ Idling Stop)ដែលត្រូវបានសាកល្បងតាមរយៈ ECE40MODE ដោយវិស្វករក្រុមហ៊ុនហុងដា។

ទំនើបបំផុត! ជាមួយកន្លែងសាកថ្ម ដែលធ្វើឲ្យជីវិតអ្នកកាន់តែងាយស្រួល និងសម្បូរបែបក្នុងការរក្សាទំនាក់ទំនងគ្រប់ពេលវាលា។

ចង្កៀងមុខបំពាក់ជាមួយ LED រចនាដ៏ឆ្លាតវៃដោយមានក្រវ៉ាត់ ភ្លឺដូចរថយន្តទំនើប និងការរួមបញ្ចូលគ្នានូវភ្លើងដឺម៉ី LED ដ៏ល្អឥតខ្ចោះ បង្កើននូវប្រណិតភាពទ្វេដង។

STICKER

បញ្ជាក់បន្ថែម៖ អតិថិជនទាំងអស់អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស ចាប់ពីថ្ងៃទី4 ឧសភា ឆ្នាំ2018 នេះតទៅ។

ព័ត៌មានបន្ថែមៈ 010​ 922 922