កម្មវិធី Honda Battle Day “Gangster Vs Scooter”

30/04/2016

កាលពីថ្ងៃទី 30 ខែមេសា ឆ្នាំ 2016 កន្លងទៅនេះក្រុមហ៊ុនអិន ស៊ី អិច ហុងដា ដែលជាក្រុមហ៊ុន​ទទួលបាន​សិទ្ធិចែកចាយ​ផ្តាច់មុខម៉ូតូ​ម៉ាកហុងដា​នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាក្រុមហ៊ុនឈានមុខគេក្នុង​វិស័យឧស្សាហ៍​កម្មម៉ូតូ បានរៀបចំ​កម្មវិធីដ៏ពិសេស​មួយឈ្មោះ Honda Battle Day “Gangster Vs Scooter” ដែលមាន​ការបូក​បញ្ចូលរួមគ្នាពី​រស្ទីលក្នុងថ្ងៃតែមួយ ទីតាំងតែមួយ ពេលវេលាតែមួយ។

កម្មវិធីនេះត្រូវបានសម្រិត​សម្រាំង​ឡើងយ៉ាង​ពិសេស​សម្រាប់​យុវវ័យ​ដោយចំពោះ​តែម្តងហើយ​បានប្រព្រឹត្តទៅនៅទីក្រុង​កោះពេជ្រ​ចាប់តាំងពីម៉ោង4ល្ងាច។ ក្នុងថ្ងៃតែមួយ​ជាមួយគ្នាក្រុមហ៊ុនបាន​ដាក់តាំង​បង្ហាញនូវម៉ូតូដែល​កំពុងពេញនិយមរបស់យុវវ័យ​កម្ពុជាដល់ទៅ2ម៉ូដែលផងដែរនោះគឺ Honda Scoopy-i ស៊េរី2016 និងHonda MSX2016 តួឯកក្នុងកម្មវិធីថ្ងៃនេះគឺ Honda MSX​2016 និង Scoopy-I 2016 រូបរាងថ្មី និងល្អបំផុត​សម្រាប់យុវវ័យសម័យថ្មីបាន​នាំមកជូននូវកម្មវិធីធំៗ៣ រួមគ្នានោះគឺ​ការប្រកួត​ថតរូប Selfie ម្នាក់ឯង និងជាក្រុ​ម​ជាមួយម៉ូតូហុងដា Scoopy-I ។

មិនចាញ់គ្នាប៉ុន្មានផ្នែក​របស់ MSX វិញក៏មានការ​ប្រកួតតុបតែងម៉ូតូ MSX ដែលត្រូវបាន​រចនាឡើងពី​គំនិតច្នៃប្រឌិត​ពីបេក្ខជនដាក់ពាក្យទូទាំងប្រទេស ។ លើសពីនេះ​ក៏មាន​ការប្រកួត​ស្រីស្អាត Racing Queen Contest លេងស្ទីលបែប Racing Girl ដែលមិនត្រឹមតែស្អាតទេ តែថែម​ទាំងឆ្លាត​ហើយក្លាហានទៀតផង ។ អ្វីដែលញាំង​អោយកម្មវិធីនេះ​កាន់តែរំភើប និងភ្ញាក់ផ្អើល​គឺមាន​ការបង្ហាញម៉ូតូ​របស់ MSX ដែលយើងហៅថា​ Stun Show ពីក្រុមអ្នកជំនាញមកពី​ប្រទេសថៃដែល​បានមកបង្ហាញនូវសមត្ថភាព​ពិសេសជូនទស្សនិកជន ហើយទស្សនិក​ក៏អាចសាកល្បង​ជិះម៉ូតូជាមួយ​ទីតាំងដែលបានរៀបចំឡើងយ៉ាង​អស្ចារ្យផងដែរ ។

មិនត្រឹមតែប៉ុណ្ណឹង​ការកំសាន្ត​ជាច្រើនដែល​មិនធ្វើអោយទស្សនិកជន​ធុញទ្រាន់គឺការលេងហ្គេម​​ច្រើនប្រភេទ ការថតរូប Cute Cute និងពិសេស​ជាងនេះការចាប់រង្វាន់ជូននូវIpad Mini, Sumsung Galaxy, Camera Digital និងរង្វាន់ដ៏ទៃជាច្រើនទៀតសរុបមាន 53 រង្វាន់ដែលធ្វើអោយ​ទស្សនិកជនត្រលប់ទៅផ្ទះវិញជាមួយស្នាមញញឹម ។

ព័ត៌មានលម្អិត 010 922 922