កម្មវិធីទស្សនាកុនជុំគ្នានៅ Major Cineplex Aon Mall សម្រាប់សមាជិក EX

26/11/2017

ដើម្បីជាការលើកទឹកចិត្ត និងផ្តល់ឱកាសដល់អតិថិជន ប្រើប្រាស់ម៉ូតូអូតូ Honda Zoomer-X និង Honda MSX ដែលជាសមាជិក EX-Club ក្រុមហ៊ិន អិន ស៊ី អិច បានរៀបចំកម្មវិធីទស្សនាកុនជុំគ្នានៅ Major Cineplex Aon Mall ដោយឥតគិតថ្លៃ សម្រាប់សមាជិក EX-Club ទាំងអស់។ កម្មវិធីនេះបានធ្វើឡើងនៅថ្ងៃទី ២៦ វិច្ឆិកា ឆ្នាំ២០១៧ ដែលមានអ្នកចូលរួមជិត ៣០០ អ្នក បានចូលរួម។ អ្នកចូលរួមទាំងទទួលបាន សំបុត្រកុន ប្រហិតជៀន CP មួយប្រអប់ និងភេជ្ចៈ Coca Cola មួយកំប៉ុង រួមជាមួយការលេង ហ្គេមសប្បាយ និងឈ្នះវត្ថុអនុស្សាវរីយ៍ជាច្រើនពីក្រុមហ៊ុន។

នេះជាប្រិត្តិការណ៍ទី២បន្ទាប់ពីការប្រគួត Bowling មិត្តភាពរបស់សមាជិក EX-Club នាថ្ងៃទី២១ ខែតុលា ឆ្នាំ ២០១៧។
លើសពីនេះទៀត សមាជិក EX-Club ទទួលបានការផ្តល់ជូនជាពិសេសពីបណ្តាលហាងជាដៃគូរសហការជាច្រើនដូចជា៖ ហាង ChaTraMue, Container Café, Coffee O’Clock, Highlands Caffee, ដែលការផ្តល់ជូននេះសម្រាប់អ្នកដែលមាន EX-Club Card.

សម្រាប់ពត៏មានលម្អិត៖
Tel : 010 773 207
Website: www.ncxhonda.com.kh
Facebook: NCX Honda Cambodia