ពិធីតាំងបង្ហាញមុនផ្លូវការ ម៉ូតូម៉ាក ហុងដា PCX150 ស៊េរីថ្មីឆ្នាំ 2019
នៅថ្ងៃទី 06 មិនា ឆ្នាំ2017 នេះ ក្រុមហ៊ុន អិន.ស៊ី.អិច ហុងដា ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយផ្តាច់មុខម៉ូតូម៉ាក HONDA នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាក្រុមហ៊ុនឈានមុខគេបានបើកទំព័រថ្មីមួយទៀតសម្រាប់ឧស្សាហកម្មម៉ូតូជាមួយនឹងពិធីតាំងបង្ហាញមុនផ្លូវការ ម៉ូតូម៉ាក ហុងដា PCX150 ស៊េរីថ្មីឆ្នាំ 2019 ក្រោមគោលគំនិត Born Perfection ដែលមានការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាចុងក្រោយដ៏ទំនើបបំផុត ភាពទាន់សម័យបំផុត និងប្រណិតបំផុត។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អតិថិជនហុងដា ដែលនិយមភាពល្អឥតខ្ចោះ នៃម៉ូតូស៊េរីថ្មីនេះ ដែលនាំមកនូវលក្ខណៈពិសេសៗដែលពោរពេញដោយប្រណិតភាព ដូចជា
NEW DART LINER / LED HEADLIGHT
ភ្លើងចង្កៀងមុខ LED រចនាឡើងជាមួយការច្នៃប្រឌិតល្អឥតខ្ចោះបង្ហាញនូវភាពទាន់សម័យភ្ជាប់ជាមួយភ្លើងឌឺមី LED ពោពេញដោយភាពអស្ចារ្យទាក់ទាញគ្រប់ក្រសែភ្នែក
NEW WELCOME LIGHT
ថ្មី!ថ្មី!ថ្មី ជាលើកដំបូងបង្អស់សម្រាប់ម៉ូតូហុងដា ជាមួយពន្លឺ LED បញ្ចាំងទៅក្រោម បង្កើននូវកំរិតប្រណីតភាពដ៏អស្ចារ្យនិងលេចធ្លោបំផុតគ្មានគូប្រៀប
Honda SMART Key
SMART Key ជាឧបករណ៍ដ៏អស្ចារ្យប្រកបដោយភាពច្បាស់លាស់ ជាមួយមុខងារល្អឥតខ្ចោះចំនួន 3
១- ប៊ូតុងឆ្លើយតប ជាមួយភ្លើង Welcome Light និងបន្លឺសម្លេងងាយស្រួលក្នុងការស្វែងរក
២- ប៊ូតុងការពារចោរកម្ម ដោយសម្លេងរោទ៍នៅពេលដែលមានការបំលាស់ទី ឬរំញ័រ
៣- ប៊ូតុងបើក ឬបិទ លើប្រព័ន្ធដំណើរការ រវាង SMART Key និងSMART Controller ដើម្បីបង្កើនសុវត្ថិភាពខ្ពស់
Honda SMART Controller
Smart Controller រចនាបែប BLUE RING LED ដ៏ទំនើប និងមានមុខងារពិសេសជាច្រើន ផ្តល់ភាពងាយស្រួលដោយគ្រាន់តែបិទ/បើកកុងតាក់ :
- ដើម្បីចាប់ផ្តើមភាពល្អឥតខ្ចោះរបស់អ្នក
- បើកសោរកែប និងគម្របធុងសាំង
- បិទ និងបើកប្រព័ន្ធដំណើរការម៉ាស៊ីន
- ចាក់សោរកសុវត្ថិភាព
Honda SMART TECHNOLOGY
eSP
បច្ចេកវិទ្យាទំនើបនេះ គឺប្រើសម្រាប់ការពារបរិស្ថាន និងសម្រេចបានថាមពលខ្ពស់ដោយភ្ជាប់ជាមួយបច្ចេកវិទ្យាសន្សំប្រេងឥន្ធនៈខ្ពស់
ACG STARTER
បន្តុំបច្ចេកវិទ្យាទំនើបបំផុតធ្វើអោយម៉ាស៊ីនមានប្រសិទ្ធភាពខ្ពស់ដោយរួមបញ្ចូលគ្នានូវ ប្រព័ន្ធដេស្ងាត់ និងប្រព័ន្ធប៊ិចសាំង (PGM-FI) គ្រប់គ្រងដោយប្រព័ន្ធ ECU ដែលធ្វើអោយចំហេះសព្វ និងគ្មានផ្សែង
Combi Brake
ជាបច្ចេកវិទ្យាដែលផ្តល់សុវត្ថិភាពខ្ពស់ គឺប្រព័ន្ធហ្រ្វាំងផ្គួបពីរ មុខ-ក្រោយ ដោយគ្រាន់តែចាប់ហ្វ្រាំងក្រោយ នឹងដំណើរការផ្គួបហ្វ្រាំងមុខដោយស្វ័យប្រវត្តិ ផ្តល់លំនឹងម៉ូតូបានយ៉ាងល្អ
Idling Stop
បច្ចេកវិទ្យាសន្សំសំចៃសាំងដោយប្រព័ន្ធបញ្ឍប់ម៉ាស៊ីនស្វ័យប្រវត្តិនៅពេលឈប់ម៉ូតូ ត្រឹម3វិនាទីប៉ុណ្នោះ ហើយម៉ាស៊ីននឹងដំណើរការវិញដោយគ្រាន់តែមួលហ្គា
NEW FULL DIGITAL SPEEDOMETER
លើសពីភាពប្រណីត និងអស្ចារ្យបំផុតជាមួយកុងទ័រ Digital រចនាល្អឥតខ្ចោះដែលបង្ហាញច្បាស់ពី ដំណើរការគ្រប់មុខងារដូចជា មាត្រដ្ឋានវាស់ល្បឿន ភ្លើងសញ្ញា ផ្តល់ដំណឹងពីការប្តូរប្រេងម៉ាស៊ីន ភ្លើងសញ្ញា SMART Key ភ្លើងសញ្ញាស្ថានភាពម៉ាស៊ីន ភ្លើងសញ្ញាម៉ាស៊ីនឈប់សំរាក នាឡិកាប្រាប់ម៉ោង កុងទ័រប្រាប់ចម្ងាយ និងបង្ហាញពីប្រព័ន្ធគណនាអត្រាប្រើប្រាស់សាំងយ៉ាងជាក់លាក់
LED TAIL LIGHT
ថ្មី! ទាន់សម័យបំផុតជាមួយនឹងភ្លើងចង្កៀងក្រោយបែប LED រចនាបទលេចធ្លោគ្រប់ជ្រុង ភ្លឺច្បាស់ បន្ថែមរសនិយមដល់អ្នកបើកបរ
CONSOLE BOX WITH POWER OUTLET
កាន់តែងាយស្រួលជាមួយនឹងប្រអប់ដាក់សម្ភារៈមានខ្នាតធំ ព្រមទាំងមានប្រព័ន្ធសាកថ្ម ធ្វើអោយជីវិតកាន់តែរស់រវើក និងទាន់សម័យ
LUGGAGE BOX WITH SEAT STOPPER
ប្រអប់ដាក់ឥវ៉ាន់ដ៏ធំ និងមានចំនុះរហូតដល់28 លីត្រ មានមុខងារល្អឥតខ្ចោះដែលអាច ដាក់មួកសុវត្ថិភាពខ្នាតធំបាន ឬមានភាពងាយស្រួលក្នុងការដាក់សម្ភារៈផ្សេងៗ មិនត្រឹមតែប៉ុណ្ណោះកែបអង្គុយប្រកបដោយផាសុខភាព
NEW ALLOY WHEELS WITH MICHELIN TYRE
ជាលើកដំបូងដែលសំបកកង់ Michelin បំពាក់លើម៉ូតូ មានទំនុកចិត្តនៅក្នុងការធ្វើចលនា ស្តង់ដាដូចគ្នានឹងរថយន្តហុងដា ប្រកបភាពស្វិតធន់ ផ្តល់សុវត្ថិភាព និងទំនុកចិត្តខ្ពស់បំផុត។