ពិធីតាំង​បង្ហាញមុនផ្លូវការ ម៉ូតូម៉ាក ហុងដា PCX150 ស៊េរីថ្មីឆ្នាំ 2019

Apr 9, 2018

នៅថ្ងៃទី 06 មិនា ឆ្នាំ2017 នេះ ក្រុម​ហ៊ុន អិន.ស៊ី.អិច ហុងដា ដែលជា​ក្រុមហ៊ុន​ទទួលបាន​សិទ្ធិចែក​ចាយផ្តាច់​មុខម៉ូតូ​ម៉ាក HONDA នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា និងជា​ក្រុមហ៊ុនឈាន​មុខគេបានបើក​ទំព័រថ្មី​មួយទៀត​សម្រាប់ឧស្សាហកម្មម៉ូតូ​ជាមួយ​នឹងពិធីតាំង​បង្ហាញមុនផ្លូវការ ម៉ូតូម៉ាក ហុងដា PCX150 ស៊េរីថ្មីឆ្នាំ 2019 ក្រោម​គោលគំនិត Born Perfection ដែលមាន​ការរួម​បញ្ចូល​គ្នារវាងបច្ចេកវិទ្យាចុងក្រោយដ៏ទំនើបបំផុត ភាព​ទាន់សម័យបំផុត​ និងប្រណិតបំផុត។ ដើម្បីឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​របស់អតិថិជនហុងដា ដែលនិយមភាពល្អឥតខ្ចោះ នៃម៉ូតូស៊េរីថ្មីនេះ ដែលនាំមក​នូវលក្ខណៈ​ពិសេសៗ​ដែល​ពោរពេញដោយប្រណិតភាព ដូចជា

NEW DART LINER / LED HEADLIGHT

ភ្លើងចង្កៀងមុខ LED រចនាឡើងជាមួយការច្នៃប្រឌិតល្អឥតខ្ចោះបង្ហាញនូវភាពទាន់សម័យ​ភ្ជាប់ជាមួយភ្លើងឌឺមី LED ពោពេញដោយភាពអស្ចារ្យទាក់ទាញគ្រប់ក្រសែភ្នែក

NEW WELCOME LIGHT

ថ្មី!ថ្មី!ថ្មី ជាលើកដំបូងបង្អស់សម្រាប់ម៉ូតូហុងដា ជាមួយពន្លឺ LED​ បញ្ចាំងទៅក្រោម បង្កើននូវកំរិតប្រណីតភាព​ដ៏អស្ចារ្យនិងលេចធ្លោបំផុតគ្មានគូប្រៀប

Honda SMART Key

SMART Key ជាឧបករណ៍ដ៏អស្ចារ្យប្រកបដោយភាពច្បាស់លាស់ ជាមួយមុខងារល្អឥតខ្ចោះចំនួន 3

១- ប៊ូតុងឆ្លើយតប ជាមួយភ្លើង Welcome Light​ និង​បន្លឺសម្លេង​ងាយស្រួលក្នុងការស្វែងរក

២- ប៊ូតុងការពារចោរកម្ម ដោយសម្លេងរោទ៍នៅពេលដែលមានការបំលាស់ទី ឬរំញ័រ

២- ប៊ូតុងបើក​ ឬបិទ លើប្រព័ន្ធដំណើរការ រវាង SMART Key និងSMART Controller ដើម្បីបង្កើនសុវត្ថិភាពខ្ពស់

Honda SMART Controller

Smart Controller រចនាបែប BLUE RING LED ដ៏ទំនើប និងមានមុខងារពិសេសជាច្រើន ផ្តល់ភាពងាយស្រួលដោយគ្រាន់តែបិទ/បើកកុងតាក់ :

  • ដើម្បីចាប់ផ្តើមភាពល្អឥតខ្ចោះរបស់អ្នក
  • បើកសោរកែប និងគម្របធុងសាំង
  • បិទ និងបើកប្រព័ន្ធដំណើរការម៉ាស៊ីន
  • ចាក់សោរកសុវត្ថិភាព

Honda SMART TECHNOLOGY

eSP​​

បច្ចេកវិទ្យាទំនើបនេះ គឺប្រើសម្រាប់ការពារបរិស្ថាន និងសម្រេចបានថាមពលខ្ពស់ដោយភ្ជាប់ជាមួយបច្ចេកវិទ្យាសន្សំប្រេងឥន្ធនៈខ្ពស់

ACG STARTER

បន្តុំបច្ចេកវិទ្យាទំនើបបំផុតធ្វើអោយម៉ាស៊ីនមានប្រសិទ្ធភាពខ្ពស់ដោយរួមបញ្ចូលគ្នានូវ ប្រព័ន្ធដេស្ងាត់ និងប្រព័ន្ធប៊ិចសាំង (PGM-FI) គ្រប់គ្រងដោយប្រព័ន្ធ ECU ដែលធ្វើអោយចំហេះសព្វ និងគ្មានផ្សែង

Combi Brake

ជាបច្ចេកវិទ្យាដែលផ្តល់សុវត្ថិភាពខ្ពស់ គឺប្រព័ន្ធហ្រ្វាំងផ្គួបពីរ មុខ-ក្រោយ ដោយគ្រាន់តែចាប់ហ្វ្រាំងក្រោយ នឹងដំណើរការផ្គួបហ្វ្រាំងមុខដោយស្វ័យប្រវត្តិ​ ផ្តល់លំនឹងម៉ូតូបានយ៉ាងល្អ

Idling Stop

បច្ចេកវិទ្យាសន្សំសំចៃសាំងដោយប្រព័ន្ធបញ្ឍប់ម៉ាស៊ីនស្វ័យប្រវត្តិនៅពេលឈប់ម៉ូតូ ត្រឹម3វិនាទីប៉ុណ្នោះ ហើយម៉ាស៊ីននឹងដំណើរការវិញដោយគ្រាន់តែមួលហ្គា

NEW FULL DIGITAL SPEEDOMETER

លើសពីភាពប្រណីត និងអស្ចារ្យបំផុតជាមួយកុងទ័រ Digital​​ រចនាល្អឥតខ្ចោះ​ដែលបង្ហាញច្បាស់ពី ដំណើរការគ្រប់មុខងា​​រដូចជា មាត្រដ្ឋានវាស់ល្បឿន ភ្លើងសញ្ញា ផ្តល់ដំណឹងពីការប្តូរប្រេងម៉ាស៊ីន​ ភ្លើងសញ្ញា SMART Key ភ្លើងសញ្ញាស្ថានភាពម៉ាស៊ីន ភ្លើងសញ្ញាម៉ាស៊ីនឈប់សំរាក​ នាឡិកាប្រាប់ម៉ោង កុងទ័រប្រាប់ចម្ងាយ និងបង្ហាញពីប្រព័ន្ធគណនាអត្រា​ប្រើប្រាស់សាំងយ៉ាង​ជាក់លាក់

LED TAIL LIGHT

ថ្មី! ទាន់សម័យបំផុតជាមួយនឹងភ្លើងចង្កៀងក្រោយបែប LED រចនាបទលេចធ្លោគ្រប់ជ្រុង  ភ្លឺច្បាស់ បន្ថែមរសនិយមដល់អ្នកបើកបរ

CONSOLE BOX WITH POWER OUTLET

កាន់តែងាយស្រួលជាមួយនឹងប្រអប់ដាក់សម្ភារៈមានខ្នាតធំ ព្រមទាំងមានប្រព័ន្ធសាកថ្ម ធ្វើអោយជីវិតកាន់តែរស់រវើក និងទាន់សម័យ

LUGGAGE BOX WITH SEAT STOPPER

ប្រអប់ដាក់ឥវ៉ាន់ដ៏ធំ និងមានចំនុះរហូតដល់28 លីត្រ​ មានមុខងារល្អឥតខ្ចោះដែលអាច ដាក់មួកសុវត្ថិភាពខ្នាតធំបាន​ ឬ​មានភាពងាយស្រួលក្នុងការដាក់សម្ភារៈផ្សេងៗ មិនត្រឹមតែប៉ុណ្ណោះកែបអង្គុយប្រកបដោយផាសុខភាព

NEW ALLOY WHEELS WITH MICHELIN TYRE

ជាលើកដំបូងដែលសំបកកង់ Michelin បំពាក់លើម៉ូតូ ​​មានទំនុកចិត្តនៅក្នុងការធ្វើចលនា ស្តង់ដាដូចគ្នានឹងរថយន្តហុងដា ប្រកបភាពស្វិតធន់ ផ្តល់សុវត្ថិភាព​ និងទំនុកចិត្តខ្ពស់បំផុត​។