fbpx

សកម្មភាពជិះសាកល្បងម៉ូតូ CLICK150i និង ADV150 នៅក្នុងខេត្ដតាកែវ

Jan 11, 2020

តើលោកអ្នកចង់ឃើញផ្ទាល់ ប៉ះផ្ទាល់ និង​ សាកល្បងជិះផ្ទាល់ជាមួយម៉ូតូស៊េរីថ្មី Honda CLICK150i និង​ ADV150 ដែរឬទេ?
សាកល្បងទទួលយកបទពិសោធន៍ដ៏រំភើប និង ចំណេះដឹងបន្ថែមពីច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងព្រះរាជាណាចក្រកម្ពុជា!

ចូលរួមដោយសេរី ដោយលោកអ្នកគ្រាន់តែ ផ្ញើរឈ្មោះ លេខទូរស័ព្ទ និង ខេត្ត/ក្រុងស្នាក់នៅបច្ចុប្បន្ន ចូលក្នុងប្រអប់សារយើងខ្ញុំ។
– ការជិះសាកល្បងលើកទី១៖ ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៩ ក្រុងភ្នំពេញ ទីតាំងសាលាបង្រៀនបើកបរទោចក្រយានយន្ត អិន ស៊ី អិច​ ចាប់ពីម៉ោង​៩ព្រឹក ដល់ម៉ោង៥ល្ងាច
– ការជិះសាកល្បងលើកទី២៖ ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៩ ក្នុងទីរួមខេត្តកំពង់ចាម ទីតាំង ទីតាំងសួនច្បារមុខសាលាខេត្តកំពង់ចាម ចាប់ពីម៉ោង​២រសៀល ដល់ម៉ោង៧ល្ងាច
– ការជិះសាកល្បងលើកទី៣៖ ថ្ងៃទី ៥ ខែមករា ឆ្នាំ២០២០ ក្នុងទីរួមខេត្តបាត់ដំបង​ ទីតាំងនៅសួនច្បារម្លប់ដូងទី១០ ស្ថិតនៅសង្កាត់រតនៈ ក្រុងបាត់ដំបង ចាប់ពីម៉ោង​២រសៀល ដល់ម៉ោង៧ល្ងាច
– ការជិះសាកល្បងលើកទី៤៖ ថ្ងៃទី ១១ ខែមករា ឆ្នាំ២០២០ ក្នុងទីរួមខេត្តតាកែវ ទីតាំងចំណែកផ្លូវបំបែក មុខមហោស្រពមាត់ទន្លេ ទីរួមខេត្តតាកែវ ចាប់ពីម៉ោង​២រសៀល ដល់ម៉ោង៧ល្ងាច
បញ្ជាក់៖
– សម្រាប់ការចូលរួមជិះសាកល្បងមានចំនួនកំណត់!
– ដោយឡែកសូមអ្នកចូលរួមទាំងអស់ពាក់ស្បែកជើងប៉ាត់តា
សម្រាប់ព័ត៌មានបន្ថែម៖ ០១០ ៩២២ ៩២២