fbpx

សកម្មភាពជិះសាកល្បងម៉ូតូ CLICK150i និង ADV150 នៅសាលាបង្រៀនបើកបរទោចក្រយានយន្ត អិន ស៊ី អិច​.

Dec 15, 2019

ភ្នំពេញ-ថ្ងៃទី១៥ ធ្នូ ឆ្នាំ២០១៩៖ ក្រុមហ៊ុន N.C.X. Company Limited បានធ្វើការដាក់ឱ្យជិះសាកល្បងនូវម៉ូតូស៊េរីថ្មីរបស់ខ្លួនគឺ Honda CLICK150i និង ADV150ដែលមានការចូលរូមជាយ៉ាងច្រើនកោះករពីសំណាក់អតិថិជនព្រមទាំងដៃគូរចែកចាយបន្ដរបស់ក្រុមហ៊ុន ហុង ដា ផងដែល។ លើសពីការជិះសាកល្បងនេះអ្នកចូលរូមទាំងអស់ក៏បានទទួលនូវចំណេះដឹងបន្ថែមពីច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងព្រះរាជាណាចក្រកម្ពុជា!

ចូលរួមដោយសេរី ដោយលោកអ្នកគ្រាន់តែ ផ្ញើរឈ្មោះ លេខទូរស័ព្ទ និង ខេត្ត/ក្រុងស្នាក់នៅបច្ចុប្បន្ន ចូលក្នុងប្រអប់សារយើងខ្ញុំ។
– ការជិះសាកល្បងលើកទី១៖ ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៩ ក្រុងភ្នំពេញ ទីតាំងសាលាបង្រៀនបើកបរទោចក្រយានយន្ត អិន ស៊ី អិច​ ចាប់ពីម៉ោង​៩ព្រឹក ដល់ម៉ោង៥ល្ងាច
– ការជិះសាកល្បងលើកទី២៖ ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៩ ក្នុងទីរួមខេត្តកំពង់ចាម ទីតាំង ទីតាំងសួនច្បារមុខសាលាខេត្តកំពង់ចាម ចាប់ពីម៉ោង​២រសៀល ដល់ម៉ោង៧ល្ងាច
– ការជិះសាកល្បងលើកទី៣៖ ថ្ងៃទី ៥ ខែមករា ឆ្នាំ២០២០ ក្នុងទីរួមខេត្តបាត់ដំបង​ ទីតាំងនៅសួនច្បារម្លប់ដូងទី១០ ស្ថិតនៅសង្កាត់រតនៈ ក្រុងបាត់ដំបង ចាប់ពីម៉ោង​២រសៀល ដល់ម៉ោង៧ល្ងាច
– ការជិះសាកល្បងលើកទី៤៖ ថ្ងៃទី ១១ ខែមករា ឆ្នាំ២០២០ ក្នុងទីរួមខេត្តតាកែវ ទីតាំងចំណែកផ្លូវបំបែក មុខមហោស្រពមាត់ទន្លេ ទីរួមខេត្តតាកែវ ចាប់ពីម៉ោង​២រសៀល ដល់ម៉ោង៧ល្ងាច
បញ្ជាក់៖
– សម្រាប់ការចូលរួមជិះសាកល្បងមានចំនួនកំណត់!
– ដោយឡែកសូមអ្នកចូលរួមទាំងអស់ពាក់ស្បែកជើងប៉ាត់តា
សម្រាប់ព័ត៌មានបន្ថែម៖ ០១០ ៩២២ ៩២២