វគ្គបណ្តុះបណ្តាល សី្តពីសុវត្ថិភាពក្នុងការបើកបរ និងច្បាប់ចរាចរណ៏ផ្លូវគោក របស់ក្រុមហ៊ុន អិន ស៊ី អិច សហការណ៍ជាមួយហាងលក់ម៉ូតូហុងដា ទី ឆេងហាក់
ព្រឹកថ្ងៃទី១៦ ខែ មិថុនា ឆ្នាំ២០១៨ ហាងលក់ម៉ូតូហុងដា ទី ឆេងហាក់ មានទីតាំងស្ថិតនៅ ក្រុង ស្ទឹងសែន បានសហការជាមួយសាលាបង្រៀនបើកបរទោចក្រយានយន្ត អិន ស៊ី អិច ហុងដា បានបើកវគ្គបណ្តុះបណ្តាល ស្តីពីសុវត្ថិភាពក្នុងការបើកបរ និងច្បាប់ចរាចរណ៏ផ្លូវគោក ដល់សិស្សានុសិស្សនៅវិទ្យាល័យ កំពង់ធំ ក្នុងខេត្តកំពង់ធំ នៅក្នុងកម្មវិធីនោះមានសិក្ខាកាមចូលរួមចំនួនជាង ៩០ នាក់។
ការបណ្តុះបណ្តាលនេះមានទាំងការអនុវត្តជាក់ស្តែង និងទ្រឹស្តី ដែលធ្វើឪ្យសិក្ខាកាមចូលរួមបានយល់ដឹង អំពីភ្លើងសញ្ញា ស្លាកសញ្ញាសំខាន់ៗ មួយចំនួន គំនួសសញ្ញា និងសិទិ្ធអាទិភាព ដើម្បីបានផ្តល់ជាចំណេះដឹង ក្នុងការចូលរួមក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៏ដោយយថាហេតុ។
ម្ចាស់ហាងលក់ម៉ូតូហុងដា ទី ឆេងហាក់ ក៏បានផ្តល់នូវមួកសុវត្ថិភាព និងប្រេងម៉ាស៊ីនមួយចំនួន ជួន ដល់ សិស្សានុសិស្សដែលជាការលើកទឹកចិត្តដល់សិស្សានុសិស្សដែលទទួលបានពិន្ទុល្អនិងយល់ដឹង ពីសុវត្ថិភាពក្នុងការបើកបរ និងច្បាប់ចរាចរណ៏ផ្លូវគោក។