វគ្គបណ្តុះបណ្តាល សី្តពី​​សុវត្ថិភាពក្នុងការបើកបរ និង​ច្បាប់ចរាចរណ៏ផ្លូវគោក របស់ក្រុមហ៊ុន អិន ស៊ី អិច សហការណ៍ជាមួយហាងលក់ម៉ូតូហុងដា ជួប​ កៅ

Jul 26, 2018

កាលពីរសៀលថ្ងៃទី ១៥​ ខែ មិថុនា ឆ្នាំ ២០១៨ ហាងលក់ម៉ូតូ ហុងដា ជួប កៅ មានទីតាំង​ស្ថិត នៅក្នុងខេត្ត កំពង់ធំ បានសហការជាមួយសាលាបង្រៀនបើកបរ ទោចក្រយានយន្ត អិន ស៊ី អិច ហុងដា បាន បើក​វគ្គបណ្តុះបណ្តាល ស្តីពីសុវត្ថិភាពបើកបរ និងច្បាប់ចរាចរណ៏ផ្លូវគោក ដល់សិស្សានុសិស្ស នៅវិទ្យាល័យ កំពង់ឈើទាល ហើយនៅក្នុងកម្មវិធីនោះមានសិក្ខាកាមចូលរួមចំនួនជាង​១០០នាក់។

ការបណ្តុះបណ្តាលនេះមានទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដែលធ្វើអោយសិក្ខាកាមចូលរួម បានយល់ដឹងកាន់តែច្បាស់ អំពីភ្លើងសញ្ញា ស្លាកសញ្ញាសំខាន់ៗមួយចំនួន គំនួសសញ្ញា និងសិទិ្វអាទិភាព ដើម្បីបានផ្តល់ជាចំណេះដឹង ក្នុងការចូលរួមកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរដោយយថាហេតុ។

ហាងលក់ម៉ូតូ ហុងដា​ ជួប កៅ ក៏បានផ្តល់នូវមួកសុវត្ថិភាព​ ជាលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលទទួលបានពិន្ទុល្អ និងយល់ដឹង ពីសុវត្ថិភាពក្នុងការបើកបរច្បាប់ចរាចរណ៏។