fbpx

វគ្គបណ្តុះបណ្តាល សី្តពី​​សុវត្ថិភាពក្នុងការបើកបរ និង​ច្បាប់ចរាចរណ៏ផ្លូវគោក របស់ក្រុមហ៊ុន អិន ស៊ី អិច សហការណ៍ជាមួយហាងលក់ម៉ូតូហុងដា ង៉ូវ វង្សឆាយ

Jul 23, 2018

កាលពីរសៀលថ្ងៃទី14​ ខែ មិថុនា​​ ឆ្នាំ2018 ហាងលក់ម៉ូតូហុងដា ង៉ូវ វង្សឆាយ ដែល​​មាន​ទីតាំង​ស្ថិត​ស្រុក ស្ទោង ខេត្ត កំពង់ធំ  បានសហការ​ជាមួយសាលាបង្រៀនបើកបរ​ទោចក្រយានយន្ត អិន ស៊ី អិច ហុងដា បានបើកវគ្គបណ្តុះបណ្តាល​ ស្តីអំពីសុវត្ថិភាពក្នុងការបើកបរ និងច្បាប់ចរាចរណ៏ផ្លូវគោក ដល់​សិស្សានុសិស្ស​នៅវិទ្យាល័យ រស្មីសោភណ័ នៅក្នុងកម្មវិធីនោះ មានសិក្ខាកាមចូលរួមចំនួនជាង៩០នាក់។

វគ្គបណ្តុះបណ្តាលនេះមានទាំងទ្រឹស្តី​ និងការអនុវត្តជាក់ស្តែង ដែលធ្វើ​ឪ្យសិក្ខាកាមចូលរួម​បាន​យល់​ដឹង អំពីភ្លើងសញ្ញា ស្លាកសញ្ញាសំខាន់ៗ មូយចំនួន គំនួសសញ្ញា និងសិទ្ធិអាទិភាព ដើម្បីបាន​ផ្តល់​ជា​ចំណេះដឹង ក្នុងការចូលរួមក្នុងការកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរដោយយថាហេតុ។

ហាងលក់ម៉ូតូហុងដា ង៉ូវ វង្សឆាយ ក៏បានផ្តល់នូវមួកសុវត្ថភាព និងអាវយីត​ ជាការលើក​ទឹកចិត្ត​ដល់​សិស្សានុសិស្ស ដែលទទួលបានពិន្ទុល្អ និងយល់ដឹង ពីសុវត្ថិភាពក្នុងការបើកបរ ច្បាប់ចរាចរណ៏។