វគ្គបណ្តុះបណ្តាល សី្តពី​​សុវត្ថិភាពក្នុងការបើកបរ និង​ច្បាប់ចរាចរណ៏ផ្លូវគោក របស់ក្រុមហ៊ុន អិន ស៊ី អិច សហការណ៍ជាមួយហាងលក់ម៉ូតូហុងដា តេង សុខហួរ

Jul 31, 2018

កាលពីរសៀលថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០១៨ ហាងលក់ម៉ូតូ ហុងដា តេង សុខហួរ ក្រុងសួង ខេត្ត​ត្បូងឃ្មុំ បានសហការជាមួយសាលាបង្រៀនបើកបរទោចក្រយានយន្ត អិន ស៊ី អិច ហុងដា បានបើកវគ្គបណ្តុះបណ្តាលច្បាប់ចរាចរណ៏ផ្លូវគោក និងសុវត្ថិភាពបើកបរដល់សិស្សានុសិស្សនៅវិទ្យាល័យ សម្តេចម៉ែ ដែលមានសិក្ខាកាមចូលរួមចំនួនជាង៨០នាក់។

វគ្គបណ្តុះបណ្តាលនេះមានទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដែលធ្វើឪ្យ​សិក្ខាកាម​ចូលរួមបា​នយល់ដឹង ស្តីអំពីភ្លើងសញ្ញា ស្លាកសញ្ញាចរាចរសំខាន់ៗ មួយចំនួន និងគំនួសសញ្ញា សិទ្វិអាទិភាព ដើម្បីផ្តល់ជាចំណេះដឹង ក្នុងការចូលរួមក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៏ដោយយថាហេតុ។

ហាងលក់ម៉ូតូ ហុងដា តេង សុខហួរ បានផ្តល់នូវ​មួកសុវត្ថិភាពជាការលើកទឹក​ចិត្តដល់សិស្សានុសិស្ស ​​ ដែលទទួលពិន្ទុល្អ និងយល់ដឹង ពីសុវត្ថិភាពក្នុងការបើកបរច្បាប់ចរាចរណ៏។