វគ្គបណ្តុះបណ្តាល សី្តពី​​សុវត្ថិភាពក្នុងការបើកបរ និង​ច្បាប់ចរាចរណ៏ផ្លូវគោក របស់ក្រុមហ៊ុន អិន ស៊ី អិច សហការណ៍ជាមួយហាងលក់ម៉ូតូហុងដា សុខ អ៊ាន

Jul 31, 2018

នៅព្រឹកថ្ងៃទី២១​ ខែ មិថុនា ឆ្នាំ២០១៨ ហាងលក់ម៉ូតូ ហុងដា សុខ អ៊ាន  ស្ថិតនៅស្រុក ​មេមត់ ខេត្ត ត្បូងឃ្មុំ បានសហការគ្នាជាមួយសាលាបង្រៀនបើកបរទោចក្រយានយន្ត អិន ស៊ី អិច ហុងដា បានបើក​វគ្គបណ្តុះបណ្តាល សី្តពី​​សុវត្ថិភាពក្នុងការបើកបរ និង​ច្បាប់ចរាចរណ៏ផ្លូវគោក ដល់សិស្សានុសិស្សនៅវិទ្យាល័យ ប៊ុនរ៉ានី​ ហ៊ុន ​សែនមេមត់ នៅក្នុងកម្មវិធីនេះដែរមានសិក្ខាកាមចូលរួមចំនួនជាង​ ៨០នាក់។

ហើយវគ្គបណ្តុះបណ្តាលនេះមានទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដែលធ្វើ​ឪ្យសិក្ខាកា​ម​ចូលរួមងា​យ​យល់​ដឹង អំពីភ្លើង​​សញ្ញាចរាចរ ស្លាកសញ្ញាចរាចរសំខាន់ៗ មួយចំនួន គំនួសសញ្ញា​ និងសិទិ្ធអាទិភាពបើកបរ ដើម្បីបាន​ផ្តល់នូវចំណេះដឹង ក្នុងការចូលរួមក្នុងការកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៏ដោយយថាហេតុ។

ហាងលក់ម៉ូតូ ហុងដា សុខ អ៊ាន​ ក៏បានផ្តល់នូវមួកសុវត្ថិភាព និងប្រេងម៉ាស៊ីន ដល់​សិស្សានុ​សិស្ស​ជាការលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលបានពិន្ទុល្អ និងយល់ដឹង ពីសុវត្ថិភាពបើកបរនិងច្បាប់ចចរាចរណ៏។