វគ្គបណ្តុះបណ្តាលជូនទៅដល់កូនសិស្សចំនួន ៨៤នាក់ នៅសាលាបឋមសិក្សា អូហ្គុរ៉ាត្រគៀត ស្តីអំពីសុវត្ថិភាពចរាចរណ៌ផ្លូវគោក

Aug 23, 2018

នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨​ នេះ, សាលាបង្រៀនបើកបរទោចក្រយានយន្ត អិន ស៊ី អិច ហុងដា បានចូលរួមចំណែកលើកកំពស់ការយល់ដឹងពីចរាចរណ៌ ដើម្បីជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៌ ដោយបានរៀបចំនូវវគ្គបណ្តុះបណ្តាលជូនទៅដល់កូនសិស្សចំនួន ៨៤នាក់ នៅសាលាបឋមសិក្សា អូហ្គុរ៉ាត្រគៀត ស្តីអំពីសុវត្ថិភាពចរាចរណ៌ និងបង្រៀនបន្ថែមអោយពួកគាត់យល់អោយបានកាន់តែច្បាស់ពីស្លាកសញ្ញារចរាចរណ៌ ភ្លើងស្តុប និងរបៀបធ្វើតំណើរប្រកបដោយសុវត្ថិភាពពេលធ្វើដំណើរ ដោយថ្មើរជើង ក៏ដូចជាជិះកង់ទៅសាលា ឬក៏ត្រលប់មកផ្ទះវិញ។

ក្រុមហ៊ុន អិន ស៊ី​ អិច ហុងដា ក៏បានផ្តល់ជូននូវសំភារៈខ្លះៗដូចជាប៊ិច និងសៀវភៅជូនទៅដល់ពួកគាត់ដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះផងដែរ។
ទីតាំង៖ សង្កាត់បឹងជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ