ក្រុមហ៊ុន អិន ស៊ី អិច ហុងដា សម្ពោធម៉ូតូ Honda Dream ថ្មីក្រោមគោលគំនិត THE GOLDEN MASTERPIECE

Oct 27, 2017

ភ្នំពេញ៖ ក្រុមហ៊ុន N.C.X. Company Limited សម្ពោធជាផ្លូវការនូវម៉ូតូម៉ាក ហុងដាឌ្រីម 125 ស៊េរី២០១៨ថ្មី​ នៅថ្ងៃទី ២៧ តុលា ២០១៧ ​នៅ Koh Pich City Hall ជាមួយនឹងរចនាបទថ្មី THE GOLDEN MASTERPIECE ល្អឥតខ្ចោះ ទាន់សម័យសម្រាប់មនុស្សគ្រប់់វ័យ។​

លោក Ben Kiasrithanakorn អគ្គនាយកក្រុមហ៊ុន N.C.X. Company Limited និងគណៈគ្រប់គ្រងក្រុមហ៊ុន ​រៀបចំកម្មវិធីនេះឡើង ដោយមានការចូលរួម ដោយភ្នាក់ងារចែកចាយម៉ូតូម៉ាកហុងដា និងដៃគូពាណិជ្ជកម្មទាំងអស់ របស់ក្រុមហ៊ុន។ ក្រុមហ៊ុន N.C.X. Company Limited តែងតែនាំមកជូននូវកិត្យានុភាព និងថាមពលនៃម៉ូតូម៉ាក ហុងដាឌ្រីម 125។ The Golden Masterpiece ដែលឆ្លុះបញ្ចាំងពីភាពជោគជ័យ គុណតម្លៃ ភាពទាន់សម័យ កិត្យានុភាព និងថាមពល។ ដូច្នេះយើងបានធ្វើឲ្យទស្សនៈ​ នៃពាក្យ Golden Masterpiece ក្លាយជានិមិត្តសញ្ញាពណ៌មាសតែមួយគត់ គ្មានគូប្រៀបតាមរយៈម៉ូតូម៉ាក ហុងដាឌ្រីម 125 ស៊េរីថ្មី ​ដែលទទួលបានការនិយមគាំទ្រ យ៉ាងពេញទំហឹង ពីសំណាក់ប្រជាជនកម្ពុជា។

ម៉ូតូម៉ាក ហុងដាឌ្រីម 125 ស៊េរីថ្មីត្រូវបានរចនាឡើងតាមបែបផែនជីវិត និងប្រណិតភាពដ៏ល្អឯក ជាមួយនឹង៖

  1. Masterpiece Honda Dream Emblem ដោយ Black Crystal មានក្បូរក្បាច់ល្អគ្មានគូប្រៀប មានភាពល្អឆើត ស័ក្តិសមនឹងអ្នក ដែលប្រកបដោយភាពជោគជ័យ
  2. New Honda Golden Emblem ជាស្លាកកថ្មី រចនាម៉ូដរំលេចដោយពណ៌មាស ផ្ដល់ភាពស្រស់ស្អាត ធ្វើឲ្យកាន់តែមានភាពទាក់ទាញ
  3. New Golden 3D Sticker Style ជាតែមផុសថ្មី! ស្រស់ល្អឆើត រចនាឡើងជាមួយពណ៌មាស ប្រភេទក្រាហ្វិក 3D ផ្តល់នូវភាពស្រស់ស្អាត ​ឆើតឆាយយ៉ាងល្អឥតខ្ចោះ បង្ហាញពីគុណតម្លៃ និងភាពរឹងមាំពិត
  4. New Gorgeous Golden Speedometer កុងទ័រថ្មី! បង្ហាញនូវមុខងារនីមួយៗ បានយ៉ាងច្បាស់
  5. New Deluxe Tail Light ចង្កៀងភ្លើងក្រោយឆើតឆាយ ជាមួយនឹងការរចនាម៉ូដ យ៉ាងស្រស់ស្អាត
  6. New Muffler Design បន្ទះការពារបំពង់ស៊ីម៉ាំង រចនាម៉ូដជាមួយនឹងក្រាហ្វិកឌ្រីមថ្មី ដ៏ស្រស់ស្អាត
  7. Crystal Head Light and Real Light with Diamond Shape ចង្កៀងភ្លើងមុខ​ដែលមានរាងដូចពេជ្រមានភាពលេចធ្លោ ព្រមទាំង Inner Line ភ្លឺថ្លាដូចគ្រីស្តាល់ បង្ហាញនូវភាពភ្លឺច្បាស់ មានពណ៌បីជម្រើសដូចជា៖ ពណ៌ខ្មៅ ពណ៌ក្រហម និងពណ៌ទឹកប្រាក់ថ្មី ដែលជាពណ៌ពិសេស​ នៅក្នុងឆ្នាំនេះ ដោយចំនួនមានកំណត់។ លោកអ្នកអាចរកទិញ បាននៅតាមបណ្តាភ្នាក់ងារចែកចាយ របស់ក្រុមហ៊ុនហុងដា ទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ២៨ តុលា ឆ្នាំ២០១៧៕