fbpx

ការបង្ហាញជូនប្រភេទម៉ូតូសេរីថ្មីដ៏ទំនើបក្នុងពឹ្រត្តការណ៍ GEN S STYLE YOUR LIFE ប្រចាំឆ្នាំ

Aug 5, 2017

ភ្នំពេញ-០៥ សីហា ២០១៧៖ ក្រុមហ៊ុន N.C.X. Company Limited បានប្រារព្ធការប្រគុំតន្រ្តីដ៏ធំមួយនាទីក្រុងកោះពេជ្រ។ ការប្រគុំតន្ត្រីដ៏ធំ និងភ្ញាក់ផ្អើល​នេះមាន​តារាចម្រៀង​ល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា និងប្រទេសថៃ។គួរបញ្ជាក់​ផងដែរ​ថាការ​ប្រគុំតន្ត្រីដ៏ធំ​ដែលមិនធ្លាប់​មានពីមុនមក​មួយនេះ​មានការចូល​រួមពីទស្សនិកជន និងយុវវ័យ​ដែលស្រឡាញ់ចូលចិត្តក៏ដូចជា​​គាំទ្រដល់ម៉ូតូម៉ាក ហុងដាទាំង​អស់ប្រមាណ​ជាង ៤០០០នាក់។ ឆ្លៀតក្នុង​ឱកាសនេះ​ក៏សូមថ្លែងអំណរ​គុណយ៉ាងជ្រាលជ្រៅ​​ដល់លោក Ben Kiasrithanakorn ដែលជាប្រធានក្រុមហ៊ុន N.C.X Company Limited ក៏ដូចជាគណៈ​គ្រប់គ្រង ក្រុមហ៊ុន ហុងដា និង​ភ្នាក់ងារ​ចែកចាយ ក្រុហ៊ុន ហុងដា ដែលបានបង្កើតការ​ប្រគុំតន្ត្រី​ដ៏អស្ចារ្យ​មួយនេះឡើង។ ជាមួយនឹងការប្រ​គុំតន្ត្រីនេះដែរ ក្រុមហ៊ុន ហុងដា មិន​គ្រាន់តែផ្តល់​ជូននូវភាពរំភើប​សប្បាយរីកយរាយប៉ុណ្ណោះ​ទេថែម​ទាំង​ធ្វើការ​បង្ហាញនូវ ម៉ូតូ ហុដា Scoopy i (Honda Scoopy i) និង ហុងដា BeAT (Honda BeAT) ដ៏ថ្មីស្រឡាងជាមួយ​នឹងបច្ចេកវិទ្យាទំនើប​គ្រប់ម៉ូឌែលទាំងអស់។ អ្វីដែលពេសេសបំផុតនោះ​គឺ ម៉ូតូហុងដា Scoopy i គឺទទួលបានការគាំទ្រ និងពេញនិយមបំផុត​ក្នុងព្រះរាជាណាចក្រកម្ពុជា​ដោយសារតែ Scoopy i ត្រូវបានរចនា​ឡើងជាមួយ​នឹងរូបរាងដ៏ស្រស់ស្អាតគួរឱ្យទាក់ទាញ និងបច្ចេកវិទ្យា​ទំនើបរបស់​ក្រុមហ៊ុន ហុងដា។ គួររំឭកផង​ដែរថាក្នុងឆ្នាំនេះ​ដោយសារតែ​មានការគាំទ្រយ៉ាង​ច្រើនពីប្រជាជនកម្ពុជា​ពិសេសពីសំណាក់​យុវវ័យ ក្រុមហ៊ុន N.C.X. Company Limited ក៏បានបង្ហាញជូន និងនាំចូលនូវប្រភេទ​ម៉ូតូម៉ាកថ្មីបំផុតមក​ក្នុងទីផ្សារប្រទេស​កម្ពុជានាសតវត្សរ៍ទី ២១នេះគឺម៉ូតូ ហុងដា BeAT (Honda BeAT) ដើម្បីបំពេញ​តាមសេចក្តីត្រូវការ​ក៏ដូចជាធ្វើឱ្យបែប​ផែនជីវិតរបស់ប្រជាជន​កម្ពុជាទាំងអស់កាន់​តែទំនើប និងទាន់សម័យផងដែរ ។ អ្វីដែលធ្វើឱ្យ​ព្រឹត្តការណ៍​នៃការប្រគុំ​តន្ត្រីកាន់តែ​រំភើបនោះ​គឺអ្នក​ចូលរួមទាំងអស់​នឹងទទួល​បានការបើកបរសាកល្បងម៉ូតូទំនើបដោយសេរី ។ លើសពីនេះទៅទៀតក៏​នៅមានការ​លេងហ្គេមសប្បាយៗ​ជាច្រើន ។ ជាពិសេស​អ្នកចូល​រួមទស្សនា​ទាំងអស់នឹងមាន​ឱកាសឈ្នះរង្វាន់​ធំម៉ូតូ ហុងដា Schoopy i ដ៏ថ្មីទំនើបចំនូន ២ គ្រឿង និងរង្វាន់ជាច្រើន​ទៀតផងដែរ។ ជាចុងក្រោយក្រុមហ៊ុន N.C.X Company Limited សូមថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅ​បំផុតចំពោះ​​ភ្នាក់ងារចែកចាយ ហុងដា ទាំង ២៥ ខេត្ត-ក្រុង ដៃគូសហការ និងអតិថិជន​ទាំងអស់ដែលតែងតែស្រឡាញ់ក៏ដូចជាគាំទ្រ ម៉ូតូ ហុងដាទាំងអស់ ។ នាពេលខាង​មុខក្រុមហ៊ុន N.C.X Company Limited សូមសន្យាថា​នឹងនាំមកជូន​នូវព្រឹត្តការណ៍​រំភើបសប្បាយរីករាយ​ក៏ដូចជាបច្ចេកវិទ្យាដ៏ទំនើប និងថ្មីដើម្បី​បំពេញតាមសេចក្តីត្រូវកា​ររបស់ប្រជាជន​កម្ពុជាបន្តទៀត។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងលេខទូរស័ព្ទ 010 922 922 ឬ

តាមបណ្តាញទំព័រ Facebook: Honda Cambodia- NCX