ការតំាងបង្ហាញម៉ូតូសេរីថ្មីរបស់ក្រុមហុន អិន ស៊ី អិច ក្នុងកម្មវិធី Water Sensation

Apr 12, 2018

កាលពីថ្ងៃទី 06-08 ខែមេសា ឆ្នាំ 2018 កន្លងទៅនេះក្រុមហ៊ុនអិន ស៊ី អិច ហុងដា ដែលជាក្រុមហ៊ុន​ទទួលបាន​សិទ្ធិចែកចាយ​ផ្តាច់មុខម៉ូតូ​ម៉ាកហុងដា​នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាក្រុមហ៊ុនឈានមុខគេក្នុង​វិស័យឧស្សាហ៍​កម្មម៉ូតូ បានចូលរួមឧបត្ថមកម្មវិធី Water Sensation ដែលជាការប្រគុំតន្រ្តីបែប KP/EDM បានធ្វើឡើងដើម្បីអបអរសាទរសង្រ្កានឆ្នាំថ្មី 2018 នៅខាងមុខសាលមហោស្រព្វកោះពេជ្រ។

ក្នុងកម្មវិធីនេះដែល ក្រុមហ៊ុនក៍មានការរៀបចំការតំាងបង្ហាញម៉ូតូ Honda BeAT, Honda Scoopy-I, Honda Zoomer-X និង Honda PCX150 ដែលម៉ូដែលចុងក្រោយ និងកំពុងពេញនិយម ទាក់ទាយចំណាប់អារម្មណ៍យ៉ាងខ្លាំងពីយុវវ័យសម័យថ្មី នឹងអ្នកប្រើប្រាស់ទូទៅ ឈរអមដោយនារីដ៍ស្រស់ស្អាត បង្ហាញរាងយ៉ាងស្រស់សង្ហារ ទាក់ទាញក្រសែភ្នែកអ្នកទស្សនាគ្រប់ៗគ្នា។

អ្វីដែលញាំង​ឲ្យកម្មវិធីនេះ​កាន់តែរំភើប និងភ្ញាក់ផ្អើល ក្រុមហ៊ុនបានរៀបចំលេងការហ្គេមសប្បាយៗ ព្រមទាំងឈ្នះរង្វាន់អនុស្សាវរីយ៍ជាយ៉ាងសន្ធឹកសន្ធាប់ ដូចជាអាវភ្លៀង Honda Scoopy-I ចំនួន ២៥០ រង្វាន់ សំបុត្រចូលទស្សនា ស្តាប់តន្រ្តី និងរាំលេងក្នុងកម្មវិធី Water Sensation ដែលមានតម្លៃ ១០ដុល្លា ចំនួន២០០០សន្លឹកចែកជូនដោយឥតគិតថ្លៃ។

កម្មវិធីនេះដែលមានការអញ្ជើញចូលរួមដ៍ខ្ពង់ខ្ពស់ពីលោក Ben Kiasrithanakorn អគ្គនាយកនៃក្រុមហ៊ុន N.C.X. Company Limited និងគណៈគ្រប់គ្រងក្រុមហ៊ុនជាច្រើនរូបទៀត។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងលេខទូរស័ព្ទ 010 922 922 ឬ តាមបណ្តាញទំព័រ Facebook: Honda Cambodia- NCX