អំពីក្រុមហ៊ុន
ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុនដ៏ល្បីល្បាញ និងធំជាងគេមួយក្នុងចំណោមក្រុមហ៊ុនធំៗទាំងទ្បាយ និងជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យឧស្សាហកម្មផលិត និងចែងចាយម៉ូតូក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនអិន ស៊ី អិច ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩២ ដោយគ្រាន់តែធ្វើការនាំចូលផលិតផលសម្រេចម៉ាកហុងដាមកលក់នៅលើទីផ្សារតែប៉ុណ្ណោះ។ ដោយទទួលបានប្រជាប្រិយភាព និងការគាំទ្រយ៉ាងខ្លាំង និងឆាប់រហ័សពីសំណាក់អតិថិជន ក្រុមហ៊ុនបានបង្កើតខ្សែសង្វាក់ផលិតកម្មខ្នាតតូចដំបូងរបស់ខ្លួននៅឆ្នាំ១៩៩៩ដែលមានទីតាំងស្ថិតនៅកណ្ដាលរាជធានីភ្នំពេញ ដោយបានដំឡើងម៉ូតូក្នុងទម្រង់ IKD ហើយនៅក្នុងឆ្នាំ២០០៤ ក្រុមហ៊ុនបានបន្តពង្រីកខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនដោយបានបង្កើតជាខ្សែសង្វាក់ផលិតកម្មខ្នាតធំថ្មី មានទីតាំងនៅតាមបណ្តោយមហាវិថីវេងស្រេងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្ននេះ ក្រុមហ៊ុន អិន ស៊ី អិច មិនត្រឹមតែមានខ្សែសង្វាក់ផលិតកម្មសម្រាប់ដំឡើងម៉ូតូនោះទេ ប៉ុណ្ណោះថែមទាំងមានខ្សែសង្វាក់ផលិតកម្មសម្រាប់ផលិតគ្រឿងបំណែកមួយចំនួនរបស់ម៉ូតូក្នុងទម្រង់ IKD1.5 ផងដែរ ធ្វើឱ្យក្រុមហ៊ុនអាចបង្កើតការងារ យ៉ាងច្រើនសម្រាប់ប្រជាជនកម្ពុជា ជាក់ស្តែងបច្ចុប្បន្ន ក្រុមហ៊ុន អិន ស៊ី អិច បាននឹងកំពុងប្រើប្រាស់កំលាំងពលកម្មជាង ១៣០០ នាក់។
សព្វថ្ងៃនេះក្រុមហ៊ុន អិន ស៊ី អិច បានក្លាយជាក្រុមហ៊ុនដ៏ជោគជ័យ និងធំបំផុតមួយក្នុង ចំណោមក្រុមហ៊ុនដែលជោគជ័យ និងធំៗទាំងទ្បាយនៅក្នុងព្រះរាជាណាចក្រ កម្ពុជា និងជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យឧស្សាហកម្មផលិត និងចែងចាយម៉ូតូ ដោយមានសាខាធំៗ និងអនុសាខារាប់រយនៅទូទាំងប្រទេសសម្រាប់ចែកចាយផលិតរបស់ខ្លួន។ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន ក្រុមហ៊ុនតែងតែបង្កើត និងនាំមកនូវផលិតផលម៉ាកហុងដារាប់សិបប្រភេទរួមមានដូចជា Honda DREAM125, Honda WAVE100, Honda BeAT, Honda ZOOMER-X, Honda SCOOPYi, Honda CLICK125i, Honda CLICK150i, Honda PCX150, Honda ADV150, Honda MSX125SF & Honda CB150R។
ទស្សនៈរបស់ហុងដា

ការតាំងចិត្តជាចំបងរបស់យើង
ក្តីគោរពចំពោះបុគ្គលគ្រប់ៗរូប និងយកចិត្តទុកដាក់ចំពោះភាពសោមនស្សរីករាយទាំងបីយ៉ាង។
គោលការណ៌របស់ហុងដា
រក្សាឲ្យបាននូវទស្សនៈជាសកលដោយលះបង់គ្រប់យ៉ាងដើម្បីនូវផលិតផលដែលមានគុណភាពឈានមុខគេជាមួយតំលៃសមរម្យសំរាប់បំពេញចិត្តអតិថិជនទូទាំងសកលលោក។


- ការតាំងចិត្តជាចំបងរបស់យើងដំណើរកាជានិរន្តរ៍ប្រកបដោយមហិច្ឆិតា និងជំរុញឲ្យមានការប្រកួតប្រជែង
- បំពេញការងារឲ្យមានលក្ខណៈប្រសើរដូចជាទ្រឹស្តីដើម្បីអភិវឌ្ឍនូវគំនិតថ្មីៗនិងប្រើពេលវេលា ប្រកបដោយប្រសិទ្ឋិភាព។
- មានក្តីរីករាយក្នុងការបំពេញតួនាទីរបស់ខ្លួននិងលើកទឹកចិត្តឲ្យមានការទទួលយកយោបល់គ្នា ទៅវិញទៅមក។
- ព្យាយាមប្រកបដោយស្ថេរភាពដើម្បីឲ្យការងារដំណើរការឈានទៅមុខជានិច្ច។
- ជានិច្ចកាលយកចិត្តទុកដាក់ក្នុងការឲ្យតម្លៃលើការស្រាវជ្រាវនិងការខិតខំប្រឹងប្រែង។
ទំនាក់ទំនងក្រុមហ៊ុន

ក្រុមហ៊ុន អិន ស៊ី អិច
អាសយដ្ឋាន: ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព្ទ : (855-23) 424 551 /023 9 95 024 / 023 995 025
ទូរសារ : (855-23) 995 026 / 985 667

ទីតាំងទី ១៖ ភ្នំពេញ ហុងដា (ពោធិ៍ចិនតុង)
អាសយដ្ឋាន: មហាវិថីសហព័ន្ធរុស្សី ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យរាជធានី ភ្នំពេញ
ទូរសព្ទ : (855)23 983 250
ទូរសារ : (855) 23 983 251
ផ្នែកទំនាក់ទំនងអតិថិជន
សាកសួរអំពីព័ត៌មានផ្សេងៗ:
ទូរសព្ទ: 010 922 922
អុីម៉ែល: cr@ncxhonda.com