ការធានាគុណភាព

ក្រុមហ៊ុន អិន ស៊ី អិច ផ្តល់ជូនការធានាទៅកាន់អតិថិជនលើកំហូចដែលកើតចេញពីបញ្ហាគុណភាព។

ការធានាមានរយៈពេល១២ខែ ឬ១២០០០​គ.ម. រាប់ចាប់ពីថ្ធៃប្រគល់ឬចុះឈ្មោះ។ រាល់បញ្ហាដែលបណ្តាលមកពីគុណភាពគ្រឿងបន្លាស់ ត្រូវបានធានាដោយក្រុមហ៊ុន អិន ស៊ី អិន សូមយកម៉ូតូរបស់អស់លោកអ្នកមកធ្វើសេវាកម្មជួសជុលនៅហាងជូសជុលម៉ូតូហុងដាទូទាំងប្រទេសដែលនៅជិតលោកអ្នក។

ករណីមិនធានា

ចំណុចខាងក្រោមនេះគឺមិនត្រូវទទួលបានការធានាពីក្រុមហ៊ុន អិន ស៊ី អិច ទេ៖

  1. រាល់កំហូចដែលកើតឡើង ដោយការមិនបានយកម៉ូតូមកធ្វើតំហែទាំតាមកាលកំណត់ (PDC)។
  2. រាល់កំហូចដែលបណ្ដាលមកពីការជួសជុល ឬតំហែទាំដែលរបៀបនៃការធ្វើខុសពីវិធីដែលបានកំណត់ដោយក្រុមហ៊ុន អិន ស៊ី អិច ។
  3. រាល់កំហូចដែលបណ្ដាលមកពីយកម៉ូតូទៅចូលរួមកម្មវិធីប្រកួតប្រជែង ដូចជាការប្រណាំងផ្សេងៗ។
  4. រាល់កំហូចដែលបណ្ដាលមកពីការប្រើប្រាស់លើសពីការកំណត់ (បន្ទុកអតិបរមា ចំនួនអ្នកជិះ ល្បឿនជុំម៉ាស៊ីន ។ល។) ឬការប្រើប្រាស់ម៉ូតូដែលមិនមានការបង្ហាញនៅក្នុងសៀវភៅណែនាំការប្រើប្រាស់ម៉ូតូ។
  5. រាល់កំហូចដែលកើតចេញពីការប្រើប្រាស់គ្រឿងបន្លាស់មិនសុទ្ធរបស់ហុងដា ឬគ្រឿងដែលមិនមានការណែនាំអោយប្រើ។
    តាមគោលការណ៍ រាល់ម៉ូតូហុងដាទាំងអស់គឺត្រូវតែជួសជុល ឬតំហែទាំដោយប្រើប្រាស់នូវគ្រឿងបន្លាស់សុទ្ធរបស់ហុងដា ទោះបីជាម៉ូតូនោះនៅក្នុងកំឡុងពេលធានា ឬហួសការធានាក៏ដោយ។​ការប្រើប្រាស់គ្រឿងមិនសុទ្ធរបស់ហុងដាអាចបណ្ដាលអោយម៉ូតូធ្លាក់គុណភាពនិងមិនមានទំនុកចិត្តក្នុងការប្រើប្រាស់។ សម្រាប់ប្រេងរំអិល ប្រេង និងសារធាតុរាវផ្សេងៗរបស់ហុងដាតម្រូវអោយចាំបាច់ត្រូវប្រើរួមមាន៖ ប្រេងហ្វ្រាំង ប្រេងបូម និងទឹកបញ្ចុះកម្ដៅម៉ាស៊ីន។
  6. រាល់កំហូចដែលកើតចេញពីការសីស៊ីឡាំង (សីសឺមី) រួមបញ្ចូលទាំងគ្រឿងសុទ្ធដែលផ្ដល់ជូនដោយក្រុមហ៊ុន អិន ស៊ី អិច (កែច្នៃគ្រឿងបន្លាស់សុទ្ធ)។
  7. រាល់កំហូចដែលបណ្ដាលមកពីការកែច្នៃដោយគ្មានការណែនាំ។
  8. រាល់កំហូច ឬមានសភាពមិនល្អតាមរយៈពេលវេលា។
    ក្រុមហ៊ុន អិន ស៊ី អិច នឹងមិនធានារាល់ថ្លៃនៃការផ្លាស់ប្ដូរគ្រឿងដោយសារតែសំណឹកតាមការប្រើប្រាស់ និងតាមអាយុកាលនៃការប្រើប្រាស់។ជាពិសេសចំពោះគ្រឿង និងប្រេងដែលប្រើអស់តាមពេលវេលា គឺសំដៅលើគ្រឿង និងសំភារបំពាក់មួយចំនួនដែលខូចខាត និងសឹករិចរិលតាមពេលពេលវេលានៅក្នុងកំឡុងពេលធានា ក្នុងករណីនេះ សម្រាប់ថ្លៃនៃការផ្លាស់ប្ដូរគឺមិនត្រូវបានធានាឡើយ។
    គ្រឿង និងប្រេងទាំងនោះរួមមាន៖ ប៊ូស៊ី តម្រងសាំង តម្រងប្រេងម៉ាស៊ីន សំបុកអ៊ែរ ច្រវាក់ពីញ៉ុង ស្បែកហ្វ្រាំង ស្បែកអំប្រាយ៉ា អំពូលភ្លើង (លើកលែងអំពូលLED) ភុយស៊ីប ធ្យូងម៉ូទ័រ កៅស៊ូឈ្នាន់ សំបកកង់ ពោះវៀនកង់ កៅស៊ូផ្សេងៗ ប្រេងហ្វ្រាំង ប្រេងម៉ាស៊ីន ប្រេងបូម និងទឹកបញ្ចុះកំដៅម៉ាស៊ីន។
  9. រាល់កំហូចដែលកើតចេញពីការរក្សាទុក (ស្តុក) ម៉ូតូមិនត្រឹមត្រូវ ឬការដឹកជញ្ជូនពីក្រុមហ៊ុន អិន ស៊ី អិច ទៅកាន់សាខា។
  10. រាល់ថ្លៃចំណាយសម្រាប់ការសំអាត តំហែទាំ និងការត្រួតពិនិត្យមុនពេលប្រគល់ (PDI)។
  11. ថ្លៃជួសជុលដែលធ្វើឡើងដោយកន្លែងជួសជុលទូទៅ (ជាងខាងក្រៅ)។ ក្នុងកាលទេសមួយដែលគ្មានជំរើសដែលត្រូវតម្រូវអោយហាងជួសជុលទូទៅធ្វើការជួសជុលនោះ ចាំបាច់ត្រូវមានការយល់ព្រមពីក្រុមហ៊ុន អិន ស៊ី អិច ជាមុនព្រមជាមួយនឹងព័ត៌មាន និងការបង្ហាញទាក់ទងជាមួយនឹងបញ្ហា ដើម្បីអាចអោយក្រុមហ៊ុនផ្ដល់ជាគំនិតក្នុងការជួសជុល។
  12. ថ្លៃសម្រាប់ការជួសជុលម្ដងទៀតដើម្បីកែតម្រូវនូវចំនុចខ្វះខាត ឬមិនត្រឹមត្រូវពីការជួសជុលលើកមុន។
  13. រាល់កំហូចដែលបណ្ដាលមកពីគ្រោះធម្មជាតិ ភ្លើងឆេះ ការប៉ះទង្គិច និងចោរកម្ម។
  14. រាល់កំហូចរបស់ម៉ូតូដែលបណ្ដាលមកពីការប៉ះជាមួយម្រែងភ្លើង ផ្សែង សារធាតុគីមី អាចម៌សត្វ ទឹកសមុទ្រ ខ្យល់សមុទ្រ ឬបាតុភូតធម្មជាតិផ្សេងៗ។
  15. រាល់កំហូចដែលបណ្ដាលមកពីការរក្សាទុកក្នុងរយៈពេលយូរ និងមិនបានធ្វើការតំហែទាំបានត្រឹមត្រូវពីសំណាក់សាខាមុនពេលលក់អោយទៅអតិថិជន។