សុវត្ថិភាពចរាចរណ៍ផ្លូវគោក
គ្រោះថ្នាក់ចរាចរណ៏គឺជាវិញ្ញាសារមួយដ៏ចំបងក្នុងប្រទេសកម្ពុជាដែលបានធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ជីវិត របួសពិការនិង ខូចខាតទ្រព្យសម្បត្តិ ទាំងផ្នែកឯកជននិងសាធារណៈអស់ជាច្រើន ។ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៏នៅកម្ពុជា ឲ្យមានកំរិតទាប ក្រុមហ៊ុន អិន ស៊ី អិច បានបង្កើតសាលាបង្រៀនបើកបរទោចក្រយានយន្ត អិន ស៊ី អិច ក្នុងគោលបំណងដើម្បីអប់រំផ្សព្វផ្សាយអំពី សុវត្ថិភាពក្នុងការបើកបរ និងច្បាប់ចរាចរណ៏ ដល់ប្រជាពលរដ្ឋទូទៅដោយមិនគិតថ្លៃ ។ ក្រៅពីការបណ្តុះបណ្តាល សុវត្ថិភាពចរាចរណ៏នៅ ក្នុងសាលារៀនសាលាយើងក៏បាន ខិតខំប្រឹងប្រែងក្នុងការ លើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពក្នុងការបើកបរនិងច្បាប់ចរាចរណ៏ដល់ ស្ថានប័ននានាដូចជា សាលារៀន ក្រុមហ៊ុន និងអង្គការនៅតាម បណ្តាខេត្តក្រុង ។
ការបង្កើតសាលាបង្រៀនបើកបរទោចក្រយានយន្ត
សាលាបង្រៀនបើកបរទោចក្រយានយន្ត អិន ស៊ី អិច បានបង្កើតឡើងក្នុងឆ្នាំ ២០០៨ ដែលមានទីតាំងស្ថិតនៅ ក្នុងបរិវេណក្រុមហ៊ុនតម្លើងម៉ូតូហុងដា តាមបណ្តោយផ្លូវ វេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សាងសង់ឡើងលើផ្ទៃដី ៣៤០០ ម៉ែត្រ ការ៉េ មានអគារ១ខ្នង ទំហំ ៨ម៉ែត្រ x ២០ម៉ែត្រ មានបន្ទប់ រៀនអាចទទួលសិស្សបាន ៥០ នាក់ បន្ទប់ប្រជុំ បន្ទប់ការិយាល័យ រោងជាងជួសជុល និងទីលានសំរាប់ ហ្វឹកហាត់បច្ចេកទេស ជំនាញបើកបរទោចក្រយានយន្ត ។
វគ្គបណ្តុះបណ្តាល
ដើម្បីបង្កើននូវគុណភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់ សាលាបង្រៀនបើកបរទោចក្រយានយន្ត អិន ស៊ី អិច បានបង្កើត នូវវគ្គសិក្សា ដូចជា ៖

១ – វគ្គបណ្តុះបណ្តាលប្រឡងយកប័ណ្ណបើកបរម៉ូតូ
វគ្គនេះបង្រៀនជូនដល់ប្រជាពលរដ្ឋទូទៅឲ្យយល់ដឹងអំពីច្បាប់ចរាចរណ៍ស្លាក សញ្ញាចរាចរណ៍ សិទ្ធិអាទិភាពនៅផ្លូវប្រសព្វ និងសុវត្ថិភាពក្នុងការបើក ដើម្បីដាក់ ពាក្យសុំប្រឡងយកប័ណ្ណបើកបរនៅមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ឬនៅតាមបណ្តាខេត្តក្រុងនានា។
២ – វគ្គបណ្តុះបណ្តាលសុវត្ថិភាពចរាចរណ៍សំរាប់កុមារ
វគ្គនេះ បង្រៀនជូនដល់សិស្សានុសិស្សដែលមានអាយុចាប់ពី ១១ ឆ្នាំ ដល់ ១២ឆ្នាំ ក្នុងគោលបំណងដើម្បីបណ្តុះគំនិតប្អូនៗកុមារាកុមារី ឲ្យយល់ដឹងអំពីច្បាប់ចរាចរណ៍ និងសុវត្ថិភាពក្នុងការធ្វើដំណើរលើផ្លូវថ្នល់តាំងពីក្មេងវ័យពីព្រោះនេះជាកូនសោរមួយដ៍ សំខាន់បំផុតដើម្បីឈានឆ្ពោះទៅវប្បធម៌នៃការគោរពច្បាប់ក៏ដូចជាការចូលរួមចំណែក ក្នុងការទប់ស្កាប់ និងកាត់បន្ថយគ្រោះថ្នាក់ចរារចរណ៍ផងដែរ។

លក្ខខណ្ឌសិក្សា ៖
បេក្ខជនដែលមករៀនត្រូវភា្ជប់មកជាមួយនូវរូបថតបច្ចុប្បន្នទំហំ 4 x 6 ចំនួន 2 សន្លឹក និងអត្តសញ្ញាណប័ណ្ណ ឫុសៀវភៅគ្រួសារ ឫុសំបុត្រកំណើត ថតចំលង ១ សន្លឹក ។ ក្រោយពីបញ្ចប់វគ្គសិក្សា សាលានឹងចេញវិញ្ញាបនប័ត្របញ្ជាក់ការសិក្សា ០១ ច្បាប់ ជូនដល់សិក្ខាកាមដើម្បីដាក់ពាក្យ សុំប្រឡងយកប័ណ្ណបើកបរម៉ូតូ។
ព័ត៌មានលំអិតសូមទំនាក់ទំនង៖
លេខទូរស័ទ្ទ៖ 012 945 308 / 076 257 9999 / 017 39 99 62 / 016 76 01 76
សារអេឡិចត្រូនិច ៖ phen_p@ncxhonda.com.kh / yanath_d@ncxhonda.com.kh
ពាក្យសុំចូលរៀន
បើលោកអ្នក និងសិស្សានុសិស្សមានបំណងចង់រៀនបើកបរ និងច្បាប់ចរាចរណ៍ផ្លូវគោក សូមអញ្ចើញមកស្នើសុំពាក្យសុំចូលរៀននៅសាលាបង្រៀន បើកបរទោចក្រយានយន្ត អិន ស៊ី អិច ដែលមានទីតាំងស្ថិតនៅ ក្នុងបរិវេណក្រុមហ៊ុនតម្លើងម៉ូតូហុងដា តាមបណ្តោយផ្លូវ វេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រាងរាល់ម៉ោងធ្វើការ។

ស្លាកសញ្ញាចរាចរណ៍

EVENTS

វគ្គបណ្តុះបណ្តាល សី្តពីសុវត្ថិភាពក្នុងការបើកបរ និងច្បាប់ចរាចរណ៏ផ្លូវគោក របស់ក្រុមហ៊ុន អិន ស៊ី អិច សហការណ៍ជាមួយហាងលក់ម៉ូតូហុងដា សុខ គា ស្គន់

វគ្គបណ្តុះបណ្តាល សី្តពីសុវត្ថិភាពក្នុងការបើកបរ និងច្បាប់ចរាចរណ៏ផ្លូវគោក របស់ក្រុមហ៊ុន អិន ស៊ី អិច សហការណ៍ជាមួយហាងលក់ម៉ូតូហុងដា ហឿន គាំង
