សុវត្ថិភាពចរាចរណ៍ផ្លូវគោក

គ្រោះថ្នាក់ចរាចរណ៏គឺជាវិញ្ញាសារមួយដ៏ចំបងក្នុងប្រទេសកម្ពុជាដែលបានធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ជីវិត របួសពិការនិង ខូចខាតទ្រព្យសម្បត្តិ ទាំងផ្នែកឯកជននិងសាធារណៈអស់ជាច្រើន ។ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៏នៅកម្ពុជា ឲ្យមានកំរិតទាប ក្រុមហ៊ុន អិន ស៊ី អិច បានបង្កើតសាលាបង្រៀនបើកបរទោចក្រយានយន្ត អិន ស៊ី អិច ក្នុងគោលបំណងដើម្បីអប់រំផ្សព្វផ្សាយអំពី សុវត្ថិភាពក្នុងការបើកបរ និងច្បាប់ចរាចរណ៏ ដល់ប្រជាពលរដ្ឋទូទៅដោយមិនគិតថ្លៃ ។ ក្រៅពីការបណ្តុះបណ្តាល សុវត្ថិភាពចរាចរណ៏នៅ ក្នុងសាលារៀនសាលាយើងក៏បាន ខិតខំប្រឹងប្រែងក្នុងការ លើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពក្នុងការបើកបរនិងច្បាប់ចរាចរណ៏ដល់ ស្ថានប័ននានាដូចជា សាលារៀន ក្រុមហ៊ុន និងអង្គការនៅតាម បណ្តាខេត្តក្រុង ។

ការបង្កើតសាលាបង្រៀនបើកបរទោចក្រយានយន្ត

សាលាបង្រៀនបើកបរទោចក្រយានយន្ត អិន ស៊ី អិច បានបង្កើតឡើងក្នុងឆ្នាំ ២០០៨ ដែលមានទីតាំងស្ថិតនៅ ក្នុងបរិវេណក្រុមហ៊ុនតម្លើងម៉ូតូហុងដា តាមបណ្តោយផ្លូវ វេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សាងសង់ឡើងលើផ្ទៃដី ៣៤០០ ម៉ែត្រ ការ៉េ មានអគារ១ខ្នង ទំហំ ៨ម៉ែត្រ x ២០ម៉ែត្រ មានបន្ទប់ រៀនអាចទទួលសិស្សបាន  ៥០ នាក់ បន្ទប់ប្រជុំ បន្ទប់ការិយាល័យ រោងជាងជួសជុល និងទីលានសំរាប់ ហ្វឹកហាត់បច្ចេកទេស ជំនាញបើកបរទោចក្រយានយន្ត ។

វគ្គបណ្តុះបណ្តាល

ដើម្បីបង្កើននូវគុណភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់ សាលាបង្រៀនបើកបរទោចក្រយានយន្ត អិន ស៊ី អិច បានបង្កើត  នូវវគ្គសិក្សា ដូចជា ៖

១​ – វគ្គបណ្តុះបណ្តាលប្រឡងយកប័ណ្ណបើកបរម៉ូតូ

វគ្គនេះបង្រៀនជូនដល់ប្រជាពលរដ្ឋទូទៅឲ្យយល់ដឹងអំពីច្បាប់ចរាចរណ៍ស្លាក សញ្ញាចរាចរណ៍ សិទ្ធិអាទិភាពនៅផ្លូវប្រសព្វ និងសុវត្ថិភាពក្នុងការបើក ដើម្បីដាក់ ពាក្យសុំប្រឡងយកប័ណ្ណបើកបរនៅមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ឬនៅតាមបណ្តាខេត្តក្រុងនានា។

២​ – វគ្គបណ្តុះបណ្តាលសុវត្ថិភាពចរាចរណ៍សំរាប់កុមារ

វគ្គនេះ បង្រៀនជូនដល់សិស្សានុសិស្សដែលមានអាយុចាប់ពី ១១ ឆ្នាំ ដល់ ១២ឆ្នាំ ក្នុងគោលបំណងដើម្បីបណ្តុះគំនិតប្អូនៗកុមារាកុមារី ឲ្យយល់ដឹងអំពីច្បាប់ចរាចរណ៍ និងសុវត្ថិភាពក្នុងការធ្វើដំណើរលើផ្លូវថ្នល់តាំងពីក្មេងវ័យពីព្រោះនេះជាកូនសោរមួយដ៍ សំខាន់បំផុតដើម្បីឈានឆ្ពោះទៅវប្បធម៌នៃការគោរពច្បាប់ក៏ដូចជា​ការ​ចូល​រួម​ចំណែក​ ក្នុង​ការ​ទប់​ស្កាប់ និង​កាត់​បន្ថយគ្រោះ​ថ្នាក់​ចរារចរណ៍​ផងដែរ។

លក្ខខណ្ឌសិក្សា ៖

បេក្ខជនដែលមករៀនត្រូវភា្ជប់មកជាមួយនូវរូបថតបច្ចុប្បន្នទំហំ 4 x 6 ចំនួន 2 សន្លឹក និងអត្តសញ្ញាណប័ណ្ណ ឫុសៀវភៅគ្រួសារ ឫុសំបុត្រកំណើត ថតចំលង ១ សន្លឹក ។ ក្រោយពីបញ្ចប់វគ្គសិក្សា សាលានឹងចេញវិញ្ញាបនប័ត្របញ្ជាក់ការសិក្សា ០១ ច្បាប់ ជូនដល់សិក្ខាកាមដើម្បីដាក់ពាក្យ សុំប្រឡងយកប័ណ្ណបើកបរម៉ូតូ។ 

ព័ត៌មានលំអិតសូមទំនាក់ទំនង៖

លេខទូរស័ទ្ទ​៖ ​012 945 308 / 076 257 9999 / 017 39 99 62 / 016 76 01 76
សារអេឡិចត្រូនិច ៖  phen_p@ncxhonda.com.kh / yanath_d@ncxhonda.com.kh

ពាក្យសុំចូលរៀន

បើលោកអ្នក និងសិស្សានុសិស្សមានបំណងចង់រៀនបើកបរ និងច្បាប់ចរាចរណ៍ផ្លូវគោក​ សូមអញ្ចើញមកស្នើសុំពាក្យសុំចូលរៀននៅសាលាបង្រៀន បើកបរទោចក្រយានយន្ត អិន ស៊ី អិច ដែលមានទីតាំងស្ថិតនៅ ក្នុងបរិវេណក្រុមហ៊ុនតម្លើងម៉ូតូហុងដា តាមបណ្តោយផ្លូវ វេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រាងរាល់ម៉ោងធ្វើការ។

ស្លាកសញ្ញាចរាចរណ៍

EVENTS